Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្នុងនាមម្ចាស់ផ្ទះ អ្នកគាំទ្រកម្ពុជា មិនគួរធ្វើទង្វើមិនគប្បីដល់ក្រុមកីឡាករបរទេសឡើយ  

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣​នេះ អ្នកគាំទ្រកម្ពុជា មិនគួរធ្វើទង្វើមិនគប្បីណាមួយដល់ក្រុមកីឡាករ ក៏ដូចជាប្រតិភូកីឡាបរទេសឡើយ។ ឯកឧត្តម បានអំពាវនាវដល់អ្នកគាំទ្រកម្ពុជា គប្បីធ្វើបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍ប្រតិភូកីឡាទាំងអស់ឲ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្ររបស់កម្ពុជាមួយចំនួន បានស្រែកហ៊ោបែបឌឺដងទៅកាន់ក្រុមកីឡាករបាល់ទះថៃ ក្រោយប្រកួតចាញ់ក្រុមកីឡាករកម្ពុជា កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា។

តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ដូច្នេះថា «ទង្វើដែលមិនគួរឲ្យកើតមាន! ឈ្នះ ឬចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ គប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើងបែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។

ឯកឧត្តម សង្ឃឹម និងជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេនៅអំឡុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ត្រង់ន័យនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ក៏ដូចជាកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាម្នាក់ត្រូវខ្នះខ្នែងប្រឹងប្រែងចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបានអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនផង និងមិត្តភក្តិបរទេសរបស់យើងផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២២ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ចរាចរណ៍៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

Sokha Hotels

ព័ត៌មានពេញនិយម