Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គោរពស្នើសុំ នាយឧត្ដមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តទៀត

បានផុស

នៅ

ក្រោម​ការ​ដឹកនាំ​របស់ លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មក បាន​ធ្វើ​ឲ្យ​កីឡា​បាល់ទាត់​កម្ពុជា មាន​ការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ជាអាទិ៍​សមត្ថភាព​កីឡាករ គ្រូ​បង្វឹក មន្ត្រី អាជ្ញាកណ្ដាល និង​ក្លិប​បាល់ទាត់​អាជីព​នានា មាន​សមត្ថភាព និង​មាន​លទ្ធភាព​ចូលរួម​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​តំបន់ និង​អន្តរជាតិ ជាពិសេស​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លងមក ការ​ខិតខំ​ប្រកួត និង​បច្ចេកទេស​លេង​បាល់ របស់​កីឡាករ​បាល់ទាត់​កម្ពុជា បាន​ទាក់ទាញ​ទស្សនិកជន ឲ្យ​ចូលរួម​ទស្សនា​ផ្ទាល់ និង​ទស្សនា​តាម​អន​ឡាញ ភ្លូកទឹកភ្លូកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ស្មារតី​កសាង និង​ប្រមូល​នូវ​ធនធាន​កីឡាករ​បាល់ទាត់ លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា បាន​រៀបចំ​ឲ្យ​មាន​នូវ​ទីលាន​បាល់ទាត់​នៅ​តាម​សាលា​តម្រង់​ទិស​ទាំង ២៥ រាជធានី-ខេត្ត និង​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​កីឡា​បាល់ទាត់​នៅ​តាម​សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ និង​លើកទឹកចិត្ត​កីឡាករ​ដោយ​ផ្ទាល់​តាម​គ្រប់​រូបភាព ដែល​កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស និង​យុវជន​ជា​ច្រើន ចូលរួម​ហ្វឹកហាត់ និង​លេង​កីឡាបាល់ទាត់ ហើយ​ក្រុម​កីឡាករ​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ឡើង។ ម្យ៉ាងវិញទៀត ក្រោម​ការ​ដឹកនាំ​របស់ លោក​នាយ​ឧត្ដមសេនីយ៍​ប្រធាន​សហព័ន្ធ ការ​លេង​កីឡា​បាល់ទាត់ មាន​សកម្មភាព​យ៉ាង​ផុលផុស​ក្នុង​ស្រទាប់​យុវវ័យ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្នុងនាម​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំងអស់ នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី យើងខ្ញុំ​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ស្នើសុំ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា នៅ​បន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បន្ត​ទៀត ដើម្បី​បន្ត​ដឹកនាំ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ឈានឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម