ព័ត៌មានជាតិ
ជាង៣ឆ្នាំនេះ មានស្រី្តជាកម្មការិនីសម្រាលកូនភ្លោះ៣ ចំនួន១៣នាក់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានឲ្យដឹងថា រយៈពេលជាង៣ឆ្នាំមកនេះ មានស្រី្តជាកម្មការិនីសម្រាលបានកូនភ្លោះ៣ ជាសមាជិក ប.ស.ស.ចំនួន១៣នាក់ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម១លាន២សែនរៀល ពីរដ្ឋាភិបាល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ គឺមានរយៈពេលជាង៣ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីសមាជិកប.ស.ស. ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលទី១ សម្រាលបានកូន១នាក់ ទទួលបាន៤០ម៉ឺនរៀល ២.សម្រាលបានកូនភ្លោះពីរទទួលបាន៨០ម៉ឺនរៀល ៣. សម្រាលបានកូនភ្លោះបី ទទួលបាន១លាន២សែនរៀល ។

បើតាម ប.ស.ស.បានឲ្យដឹងថា គ្រាន់តែក្នុងខែដំបូង នៃឆ្នាំ២០២១នេះ ស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន២នាក់ហើយដែលសម្រាលបានកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជ រដ្ឋាភិបាលកម្ពុជា រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែល ប.ស.ស.បានផ្តល់ជូន។
ជាក់ស្តែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ មានស្ត្រីសម្រាលបានកូនភ្លោះ៣ ម្នាក់ឈ្មោះ ហង្ស ចាន់ថា កំពុងសម្រាកព្យាបាលក្រោយបានសម្រាលរួចនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកស្រី ហង្ស ចាន់ថា បានប្រាប់ ប.ស.ស ឲ្យដឹងថា រូបគាត់ពិតជាអរគុណបំផុតចំពោះថ្នាក់ដឹកនាំកម្ពុជាដែលតែង តែគិតគូរយកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនកម្មករនិយោជិត។ ក្នុងនោះក៏មានស្ត្រីជាសមាជិក ប.ស.ស.ដូចរូបគាត់ សម្រាលបានកូនភ្លោះ៣ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថមបន្ថែមពីរាជរដ្ឋាភិបាល ចំនួន១លាន២សែនរៀលភ្លាមៗ ព្រមទាំងប្រាក់បំណាច់ប្រចាំថ្ងៃ៧០% រួមនឹងអត្ថប្រយោជន៍ ប.ស.ស.ជាច្រើនទៀតផងដែរ។


តាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំ២០២០ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន៨១ ០៣១ នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង៣២ពាន់លានរៀល ។
ចំនួននេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ ឃើញថា ស្ដ្រីសម្រាលកូនមានការកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧៩៦៦នាក់ និងឆ្នាំ២០១៨ មានស្ដ្រីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប៦៥ ៥៣៤នាក់។

សូមបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទាន ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ