Connect with us

ព័ត៌មានជាតិ

ជាង​៣​ឆ្នាំនេះ​ មាន​ស្រី្ត​ជា​កម្មការិនី​សម្រាល​កូន​ភ្លោះ​៣​​ ចំនួន​១៣​នាក់​​

បានផុស

នៅ

​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​បាន​ឲ្យ​ដឹងថា ​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ​ មាន​ស្រី្ត​ជា​កម្មការិនី​សម្រាល​បានកូន​ភ្លោះ​៣​ ជា​សមាជិក​ ប​.​ស​.​ស​.​ចំនួន​១៣​នាក់​ និងទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​១​លាន​២​សែន​រៀល​ ពីរ​ដ្ឋា​ភិ​បាល ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។​

គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ រហូតមកទល់​ពេលនេះ​ គឺមាន​រយៈពេល​ជាង៣​ឆ្នាំ​មកហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់​ចេញ​ជា​សាធារណៈសម្រេច​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មការិនី​សមាជិក​ប​.​ស​.​ស​. ដែល​បាន​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដែល​ទី​១​ សម្រាល​បានកូន​១​នាក់ ទទួលបាន៤០​ម៉ឺន​រៀល​ ២.សម្រាល​បានកូន​ភ្លោះ​ពីរ​ទទួលបាន៨០​ម៉ឺន​រៀល​ ៣. សម្រាល​បានកូន​ភ្លោះ​បី ទទួលបាន១​លាន២​សែន​រៀល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ ប​.​ស​.​ស​.​បាន​ឲ្យ​ដឹងថា ​គ្រាន់តែ​ក្នុង​ខែ​ដំបូង​ នៃ​ឆ្នាំ​២០២១នេះ​ ស្ត្រី​សម្រាលកូន​ជា​សមាជិក ប​.​ស​.​ស​. ចំនួន២​នាក់​ហើយ​ដែល​សម្រាល​បានកូន​ភ្លោះ​៣ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជ រដ្ឋាភិបាល​កម្ពុជា​ រួមទាំង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្សេងៗ​ជាច្រើន​ទៀត ដែល ប​.​ស​.​ស​.បាន​ផ្តល់ជូន​។​

ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​ មាន​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​៣ ម្នាក់​ឈ្មោះ ហង្ស ចាន់ថា​ កំពុង​សម្រាក​ព្យាបាល​ក្រោយ​បាន​សម្រាល​រួច​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​ លោកស្រី​ ហង្ស ចាន់ថា បាន​ប្រា​ប់ ប​.​ស​.​ស​ ឲ្យ​ដឹងថា​ រូបគាត់​ពិតជា​អរគុណ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​តែង តែ​គិតគូរ​យក​ដាក់​ខ្ពស់បំផុត​ ពី​សុខទុក្ខ សុខុមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​កម្មក​រ​និយោជិត​។ ក្នុងនោះ​ក៏មាន​ស្ត្រី​ជា​សមាជិក ប​.​ស​.​ស​.ដូច​រូបគាត់​​ សម្រាល​បានកូន​ភ្លោះ​៣ ហើយ​ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម​បន្ថែម​ពី​រាជរដ្ឋាភិបាល​ ចំនួន​១​លាន​២​សែន​រៀល​ភ្លាមៗ ព្រមទាំងប្រាក់​បំណាច់​ប្រចាំថ្ងៃ៧០% រួមនឹងអត្ថប្រយោជន៍ ប​.​ស​.​ស​.ជាច្រើន​ទៀតផង​ដែរ​។​

តាម​របាយការណ៍​រប​ស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្តាល​វិ​ជ្ជា​ជីវៈ ​ប្រចាំ​ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹងថា​ ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ រហូតមកដល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ ប​.​ស​.​ស​ បាន​បើកប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាល​កូ​ន​ចំនួន៨០ ៤៩៩​នាក់ ក្នុងនោះ​ចំនួន​កូន​មាន៨១ ០៣១ នាក់​ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង៣២​ពាន់​លាន​រៀល ។​

ចំនួន​នេះ​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩​កន្លងទៅ​ ឃើញ​ថា ​ស្ដ្រី​សម្រាលកូន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ឆ្នាំ​២០១៩ ស្ដ្រី​សម្រាលកូន​មាន​ចំនួន​៧៧ ៤៤៩​នាក់ មាន​ចំនួន​កូន​សរុប ៧៧៩៦៦​នាក់​ និង​ឆ្នាំ​២០១៨ មាន​ស្ដ្រី​សម្រាលកូន​ចំនួន ៦៥ ០៥៤​នាក់ មាន​ចំនួន​កូន​សរុប៦៥ ៥៣៤​នាក់​។​

សូមបញ្ជាក់ថា សម្រាប់​កម្មការិនី​ទាំងអស់​ដែល​បម្រើការ​នៅតាម​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ដែល​បានប្រកាស​បង់​ភាគទាន​​ ប​.​ស​.​ស​. យ៉ាងតិច​៩​ខែ ​ក្នុង​រយៈពេល១២​ខែ គិត​មកដល់​ខែ​សម្រាលកូន​ នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​៩០​ថ្ងៃ​ រួមជាមួយ​ប្រាក់​បំណាច់​ប្រ​ចាំថ្ងៃ៧០% បន្ថែមទៀត ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម(​ប​.​ស​.​ស​.) ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត ៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម