ព័ត៌មានជាតិ
ព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ឆ្នាំ ២០២៣! ការប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ត្រូវបានបិទបញ្ចប់ ខណៈកម្ពុជាទទួលបានមេដាយមាស២ និងប្រាក់១
កែប ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ការប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ត្រូវបានបិទបញ្ចប់ ក្រោយដំណើរការអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ដោយកីឡាករ កីឡាការនីកម្ពុជា បានដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០១គ្រឿង។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុង Triathlon កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺកីឡាករ កីឡាការនីកម្ពុជា ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០១គ្រឿង ក្នុងចំណោម មេដាយមាស ចំនួន០៧ មេដាយប្រាក់ ០៧ និងមេដាយសំរិទ្ធ០៧ លើវិញ្ញាសាប្រកួតចំនួន៧។
លោក ងិន សុខបញ្ញា បានបញ្ជាក់ទៀតថា អត្តពលិកកម្ពុជា ដែលទទួលបានមេដាយមាស២ និងមេដាយប្រាក់១ រួមមាន៖
ទី១ កីឡាការិនីកម្ពុជា ឈ្មោះ ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា អាគ័រត្លុង Aquathlon នារី (ហែលទឹក៥០០ម៉ែត្រ និងរត់២.៥គីឡូម៉ែត្រ)
ទី២ កីឡាករកម្ពុជា ឈ្មោះ Sokha Mickael Chaumond បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា Duathlon (ឌួអាត្លុង ផ្នែកបុរស) រត់ ៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+ រត់ ២.៥គីឡូម៉ែត្រ
ទី៣ កីឡាការិនីសញ្ជាតិកម្ពុជា ឈ្មោះ ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ)។
គួររំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅឆ្នេរលេងទឹក ស្ថិតក្នុងសង្កាត់កែប ខេត្តកែប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ លើកីឡាត្រីយ៉ាត្លុង Triathlonមកពីបណ្ដាប្រទេសដែលបានចូលរួមប្រកួត រួមមាន៖ ចំនួន៧ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ មានអ្នកចូលរួម សរុប១៣៨ (ស្រី ៥៥នាក់), ក្នុងនោះជាប្រតិភូ និងគ្រូបង្វឹក សរុបចំនួន៤៨នាក់ (ស្រី១៦នាក់), អត្តពលិក ៩០នាក់ (ស្រី ៣៩នាក់)។
ទី១ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូ និងគ្រូបង្វឹក ចំនួន៩នាក់ (ស្រី៥នាក់), អត្តពលិក ១៦នាក់ (ស្រី៦នាក់) ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ៣នាក់
ទី ២ ប្រទេសថៃឡងដ៏ ប្រតិភូ និងគ្រូបង្វឹក ៤នាក់ (ស្រី១នាក់), អត្តពលិក ១៤នាក់ (ស្រី៥នាក់)
ទី ៣ ប្រទេសម៉ាឡេស៊ី ប្រតិភូ និងគ្រូបង្វឹក ៥នាក់ (ស្រី១នាក់), អត្តពលិក ១០នាក់ (ស្រី៥នាក់)
ទី ៤ ប្រទេសសឹង្ហបុរី ប្រតិភូ និងគ្រូបង្វឹក មានចំនួន៤នាក់ (ស្រី១នាក់), អត្តពលិក ១២នាក់ (ស្រី៥នាក់)
ទី ៥ ប្រទេសឥណ្តូនេសុី ប្រតិភូ និងគ្រូបង្វឹក មានចំនួន៧នាក់, អត្តពលិក ១០នាក់ (ស្រី៥នាក់)
ទី ៦ ប្រទេសហ្វីលីពីន ប្រតិភូ និងគ្រូបង្វឹក មានចំនួន៧នាក់ (ស្រី៣នាក់), អត្តពលិក ១៤នាក់ (ស្រី៦នាក់)
ទី ៧ ប្រទេសវៀតណាម ប្រតិភូ និងគ្រូបង្វឹក មានចំនួន១២នាក់ (ស្រី៥នាក់), អត្តពលិក ១៤នាក់ (ស្រី៧នាក់)។
ចំពោះកងកម្លាំងគ្រប់ប្រភេទពាក់ព័ន្ធ បានដាក់ពង្រាយ ដើម្បីធានារក្សាការពារ ជុំវិញសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដែលនាំឲ្យមានភាពល្អប្រសើរ ហើយមានពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍ អន្តរជាតិ ក៏បានមកចូលរួមទស្សនាកម្សាន្តនៅខេត្តកែបយ៉ាងច្រើនកុះករ៕
ដោយ ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន