Connect with us

ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្ត្រាក់បោកបក់ ខូចខាតផ្ទះ ៦៧ ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅស្រុកកំពង់លែង និងស្រុកជលគិរី

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០២៣ ភ្លៀង និង​ខ្យល់​កន្ត្រាក់ បាន​បោកបក់​បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន ៦៧ ខ្នង រង​ការ​ខូចខាត និង​មនុស្ស​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ក្នុង​ស្រុក​កំពង់លែង និង​ស្រុក​ជល​គិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ បើ​តាម​អាជ្ញាធរ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០២៣ ភ្លៀង និង​ខ្យល់​កន្ត្រាក់ បាន​បោកបក់​យ៉ាង​ខ្លាំង​មក​លើ​ឃុំ​ផ្លូវ​ទូក បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦៧ ខ្នង រង​ការ​ខូចខាត។ ក្នុង​នោះ​រលំ​ដួល​ទាំងស្រុង​ចំនួន ៥ ខ្នង របើក​ដំបូល​ទាំងស្រុង ១៩ ខ្នង និង​របើក​ដំបូល​មួយ​ចំហៀង ចំនួន ៤៣ ខ្នង។

ដោយឡែក​អាជ្ញាធរ​ស្រុក​ជល​គី​រី បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ១៨ និង ០០ នាទី ថ្ងៃ​ទី ០៨ ខែ​ឧសភា​នេះ មាន​ករណី​រន្ទះបាញ់​ស្លាប់​បុរស​ម្នាក់​ឈ្មោះ ឌុល វណ្ណះ អាយុ ៤២ ឆ្នាំ នៅ​ចំណុច​បឹង​ធំ ស្ថិត​ក្នុង​ភូមិ​កំពុង​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល់​គី​រី ខណៈ​ជនរងគ្រោះ​ទៅ​មើល​ទឹក​ស្រែប្រាំង។

មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង ៦៨ គ្រួសារ​ខាង​លើ សាខា​កាកបាទក្រហម​ស្រុក-ខេត្ត នឹង​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​កាកបាទក្រហម ផ្ដល់​ជូន​ពួកគាត់​ថ្ងៃនេះ ឬ​ថ្ងៃស្អែក៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម