Connect with us

ព័ត៌មានជាតិ

គម្លាត​បុគ្គល​និង​គម្លាត​សង្គម​ គឺជា​វិធានការ​ដ៏​មុត​ស្រួច សម្រាប់​ការ​អនុវត្ត​ជាប្រចាំ​របស់​កម្លាំង​អាវុធហត្ថ​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គម្លាត​បុគ្គល និង​គម្លាត​សង្គម​ គឺជា​វិធានការ​ដ៏​មុត​ស្រួច​ សម្រាប់​ការអនុវត្ត​ជាប្រចាំ​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​និង​គ្រប់​បណ្តា​ខណ្ឌ​ទាំង​១៤ ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វីដ​១៩ ​ខណៈ​ដែល​ប្រទេស​ជាង​២០០​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មុន​នេះ​បន្តិច​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរឹង​បំផុត​ជាថ្មី​ម្ដងទៀត​ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ជា​កំហិត​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ចូល​ធ្វើ​ការ​ដោយ​គ្មាន​ពាក់​ម៉ាស ឬ​មិន​ឆ្លង​ការ​ត្រួត​ពិនិត្យ​កម្ដៅ ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ សំអាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹក​លាងដៃ នោះ​ទេ​។ ផ្ទុយទៅវិញ បើ​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ មិន​ព្រម​អនុវត្ត​តាម​បទបញ្ជា​ខាងលើនេះ​ទេ ​ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​អង្គភាព​ហើយ​កត់​ឈ្មោះ អត្តលេខ​ បញ្ជូន​មក​លេខា​ដ្ឋា​ន​បន្ទាន់​ ដើម្បី​មាន​វិធានការ​តាម​បទ​ពិន័យ​ដោយ​មិន​អនុគ្រោះ​ឡើយ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​មុន​នេះ​ថា គ្មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ក៏​បាន​បន្ត​ថា មន្ត្រី​អាវុធហត្ថ​គ្រប់ៗ​រូប​ ត្រូវតែ​បន្ត​ដាច់ខាត​ ការ​អនុវត្ត​គម្លាត​បុគ្គល​និង​គម្លាត​សង្គម​ ដែល​គឺជា​វិធានការ​ដ៏​មុត​ស្រួច​របស់​កម្លាំង​អាវុធហត្ថ រួម​នឹង​ការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ ពាក់​ម៉ាស​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់ពី​ជំងឺឆ្លង កូ​វីដ​១៩ ដោយ​គ្មាន​ធ្វេសប្រហែស​មួយ​នា​ទីណា​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម