Connect with us

ព័ត៌មានជាតិ

លោក Honda៖ ទោះបីឱកាសមានតិចតួចប៉ុណ្ណាក៏ដោយ ក៏មិនបោះបង់ដែររហូតដល់នាទីចុងក្រោយ

បានផុស

នៅ

លោក Keisuke Honda គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនៅតែមានសុទិដ្ឋនិយមចំពោះក្រុមកីឡាករកម្ពុជាក្នុងការប្រកួតទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយក្រោម២២ឆ្នាំនៅថ្ងៃទី១០ ខែឧសភានេះ។ លោក បានអះអាងថា បើទោះនៅសល់ឱកាសតិចតួចប៉ុណ្ណាក៏ដោយ ក៏មិនបោះបង់ដែររហូតដល់នាទីចុងក្រោយនៃការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Keisuke Honda បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖« We still believe even a small possibility. Never give up until the end.» មានន័យថា«យើងនៅតែជឿជាក់ ទោះបីយើងមានឱកាសតិចតួចស្តួចស្តើងយ៉ាងណាក៏ដោយ គឺមិនបោះបង់ទេ រហូតដល់នាទីចុងក្រោយ»។

ពាក្យសម្តីដ៏មានអត្ថន័យរបស់លោក Keisuke Honda នេះ ធ្វើឡើងនៅមុនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ(U22) ត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយក្រោម២២នៅថ្ងៃស្អែកនេះនៅក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកំពុងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ ការប្រកួតនាស្អែកនេះ ក្រុមកម្ពុជា ត្រូវការឈ្នះក្រុមឥណ្ឌូនេស៊ី ដាច់ខាត ដើម្បីអាចទទួលបានឱកាសឡើងទៅវគ្គជម្រុះ៤ក្រុមចុងក្រោយ។ ប៉ុន្តែ វាអាចទៅរួច លុះត្រាតែក្រុមមីយ៉ាន់ម៉ា ចាញ់ការប្រកួតជាមួយក្រុមហ្វីលីពីន នៅថ្ងៃដដែលនោះ។

បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ(U22) កំពុងឈរនៅលេខទី៣នៅក្នុងពូលA បន្ទាប់ពីចាញ់ក្រុមមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែក ក្រុមមីយ៉ាន់ម៉ា​ ឈរនៅលេខរៀងទី២តាមពីក្រោយឥណ្ឌូនេស៊ីដែលកំពុងឈរលេខរៀងទី ១ ជាក្រុមខ្លាំងបំផុតនៅក្នុងពូលA នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម