Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដាំផ្ញើមន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានផ្ដាំផ្ញើ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដាំផ្ញើនេះ គ្រាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះ​សំណាលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង ១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង ១០៥ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងអរគុណជូនចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសក្នុងអំទ្បុងពេលដែលរាជធានីភ្នំពេញរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជាក់ស្តែងមួយរវាងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើប្រជាជន។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការកោតសសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សរាជធានី និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានដំណើរការកម្មវិធីបើកដោយជោគជ័យ និងកំពុងបន្តដំណើរការទៅមុខដោយរលូន តាមការគ្រោងទុក។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈ កម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅធានាការពារសន្តិភាព ស្ថិរភាព សុភមង្គល និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះ គឺជាភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម