Connect with us

ព័ត៌មានជាតិ

លោក​ សុខ​ ទូច ខកចិត្តអ្នក​រាន​ដីនិង​កាប់​បំផ្លាញ​កូនឈើ​នៅ​ឧទ្យាន​​តេជោ​សែនឫស្សី​ត្រឹប​

បានផុស

នៅ

លោក​បណ្ឌិត សុខ​ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​អះអាង​ថា លោក​​មាន​គម្រោង​ដាំ​​ដើម​ឈើ​ឱ្យ​បាន​ ១​លាន​ដើម នៅ​ឧទ្យាន​រាជ​បណ្ឌិត​សភា​កម្ពុជា ​តេជោ​សែន ឫស្សី​ត្រឹប តែ​មក​ទល់​ពេល​នេះ​ បែរ​ជា​ត្រូវ​បំផ្លាញ​ចោល​ស្ទើរ​គ្រប់​ទិស​ទី​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ផ្លូវ​ការ​របស់​លោក សុខ ទូច កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ប្រធាន​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​ហួស​ចិត្ត​ការ​កាប់​បំផ្លាញ​ស្ទើរ​គ្រប់​ទិស​ទី​កូន​ឈើ នៅ​ក្នុង​ឧទ្យាន​រាជ​បណ្ឌិត​សភា​កម្ពុជា ​តេជោ​សែន ឫស្សី​ត្រឹប។

ក្នុង​នោះ​លោក សុខ ទូច បាន​រៀបរាប់​ថា «យើង​មាន​គម្រោង​ដាំ​ដើម​ឈើ​ឱ្យ​បាន​មួយ​លាន​ដើម នៅ​ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា តេជោ​​សែន ឫស្សី ត្រឹប តែ​​ត្រូវ​អ្នក​បំផ្លាញគ្រប់​ទិសដូច​ជា ដុត​ព្រៃ រាន​យក​ដី លែង​សត្វ​ពាហនៈ​ឱ្យ​ចូល​ស៊ី​បំផ្លាញ​​»។ លោក សុខ ទូច នៅ​តែ​បន្ត​អះអាង​ថា «យើង​មិន​​បន្ត​ឱ្យ​ដាំ​ទៀត​ទេ គឺ​យើង​អភិរក្ស​នៅ​ដើម​ឈើ​ដែល​មាន​»

ទី​តាំង​មួយ​កន្លែងនៅ​ក្នុង​ទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន ឫស្សី​ត្រឹប​ កន្លង​មក​ធ្លាប់​មាន​ការ​ចូល​រួម​ដាំដោយ​គណអភិបាល​ខេត្ត​ព្រះវិហារ, គណ​អភិបាល​ខេត្ត​កំពង់​ស្ពឺ, ថ្នាក់​ដឹក​នាំនិង​មន្ត្រីនៃ​បណ្ឌិត្យសភា​កម្ពុជា ព្រម​ទាំង​សិស្ស និស្សិត និង​មន្ត្រី​មូលដ្ឋាន​ជា​ច្រើន​នាក់​ផង​ដែរ​។ តែ​​មក​ដល់​ពេល​នេះ បែរ​ជា​មាន​អ្នក​មក​កាប់​បំផ្លាញ​ចោល​កូន​ឈើ​ទាំង​អស់​នោះ ហើយ​ប្រែ​មក​ជា​ដាំ​ដំឡូង​ ​និង​ដើម​ស្វាយ​ចាន់​ទី​ទៅ​វិញ​។

លោក​ សុខ ទូច បាន​បន្ត​ថា ការ​ខិត​ខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ដាំ​កូន​ឈើ ដូច​ជា​កូន​​ធ្នង់ កូន​បេង​ ជា​ច្រើន​ដើម្បី​បន្សល់​ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ តែ​ជា​ត្រូវ​រាន​ដៃ​កាប់​បំផ្លាញ​ចោល​ទៅ​វិញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម