ព័ត៌មានជាតិ
ស្ថានទូតជប៉ុន ប្រគល់អំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់
អគ្គកុងស៊ុល នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បាននាំយកអំណោយរបស់ប្រជាជនជប៉ុន ចែកជូនប្រជាពលរដ្ឋខ្មែរ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបានកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព ចំនួន ៥កន្លែង ក្នុងក្រុងសិរីសោភ័ណ ។
ប្រជាពលរដ្ឋដែលទទួលអំណោយមានចំនួនសរុប ៤៧១គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន កម្រាលដេក១ ភួយ ១ និង ធុងទឹកជ័រ ១ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា អំណោយមនុស្សធម៌ របស់ប្រជាជនជប៉ុន តាមរយៈរាជរដ្ឋាភិបាលជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ជូនដល់ខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមប្រគល់អំណោយរបស់ជប៉ុន ដល់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមមានតង់វែង៤៦តង់ តង់ដេក៦៣កេះ គុណ២ ស្មើ២៦តង់ ភួយ១៦ដុំ គុណ៣០ ស្មើ៤៨០ភួយ, កំរាលដេក៥០កេះ គុណ១០ ស្មើ៥០០ កម្រាល ដុំព្រីភ្លើង២ដុំ ម៉ាស៊ីនភ្លើង២គ្រឿង ស្នប់ចម្រោះទឹក១០ធុងទឹក១០លីត្រ ២កេះ គុណ៥០ ស្មើ១០០ធុង។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានគោរពថ្លែងអំណរគុណ ដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ នេះ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»