ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង៖ តម្លៃនៃសន្តិភាព មានសារសំខាន់ក្នុងការអភិវឌ្ឍគ្រប់វិស័យ
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញក្នុងពិធីកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

លោក ប៉េង ពោធិ៍សា បានបញ្ជាក់ថា តម្លៃនៃសុខសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ហើយព្រះវិហារ និងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ដែលធ្វើពិធីបញ្ចុះខណ្ឌសីមា និងឆ្លងនាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន។
លោកក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយបានដោះស្រាយនូវទុក្ខលំបាកនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។
ទន្ទឹមនេះលោក បានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តកសាងព្រះវិហារ និងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ឱ្យលេចជាសមិទ្ធផល រួចរាល់ជាស្ថាពរហើយរៀបចំពិធីបញ្ចុះខណ្ឌសីមា និងឆ្លងដែលមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
លោក បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្រុងស្វាយរៀងត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនោះ លោក និងក្រុមការងារ ក៏បាននាំនូវបច្ច័យចំនួន៥លានរៀល ប្រគេនដល់វត្តក្រសាំងជ្រំផងដែរ៕ ដោយ:ភក្ដី



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម