Connect with us

ព័ត៌មានជាតិ

កម្ពុជា ចំណាយជាង ៤០០លានដុល្លារ នាំចូលប្រេងឥន្ធនៈផ្គត់ផ្គង់ក្នុងស្រុក នៅត្រីមាសទី១

បានផុស

នៅ

កម្ពុជា បានចំណាយថវិកានាំចូលប្រេងសាំង និងម៉ាស៊ូត អស់ប្រមាណជាង ៤០០លានដុល្លារ ក្នុងរយៈពេលបីខែ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា ការ​នាំចូល​ប្រេងសាំង​មានទឹកប្រាក់​ជាង​ ១៩៧​ លាន​ដុល្លារ កើនឡើង​ជាង​ ២១​ ភាគរយ ចំណែក​ការនាំ​ចូល​ប្រេងម៉ាស៊ូត មាន​ទឹកប្រាក់​ជាង ​២១១ ​លាន​ដុល្លារ​ ពោលគឺថយចុះ​ជាង​ ៣០ ​ភាគរយ​។

​ដោយឡែក ការ​នាំចូល​ប្រេងសាំង​យន្តហោះ​មាន​ទំហំ​ទឹក​​ប្រាក់​ជិត ​១៧ ​លាន​ដុល្លារ កើនឡើង​ជាង ​៧៧​ ភាគរយ​, ប្រេង​ខ្មៅ មាន​ទំហំ​ទឹក​ប្រាក់​ ២,៦​ លាន​ដុល្លារ ថយចុះ​ជិត ​៩០ ភាគរយ​,​ប្រេងរំអិល មានតម្លៃ​ទឹកប្រាក់​ជិត​ ៥​ លាន​ដុល្លារ កើន​ជាង​ ១០ ​ភាគរយ​,​ ឧស្ម័ន​សម្រាប់​ដុត ជាង ​៥៤ ​លាន​ដុល្លារ ថយចុះ​ជិត​ ១​ ភាគរយ​,​ ធ្យូងថ្ម ជាង ​១៥៣​ លាន​ដុល្លារ កើនឡើង​ជាង​ ៤៥​ ភាគរយ​,​ ប្រេង​ណា​ហ្វា​តា (NAPHATA) ជិត ​១ ០០០ ​ដុល្លារ​ថយចុះ​ជាង​ ៧០ ​ភាគរយ​។​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មីថា ការផ្គត់ផ្គង់ប្រេងនៅកម្ពុជា មានភាពល្អ​ប្រសើរ ​សម្រាប់ទីផ្សារក្នុងស្រុក ដោយមិនមានការព្រួយបារម្ភឡើយ។

យ៉ាងណាមិញ លោកបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា លក់ផ្អែកទៅតាមតម្លៃទីផ្សារ​អន្តរជាតិ។ មួយរយៈចុងក្រោយនេះ ទីផ្សារប្រេងនៅលើពិភពលោក បានធ្លាក់ចុះថ្លៃបន្តិច ដែលនាំឱ្យតម្លៃប្រេងនៅកម្ពុជា មានការថយចុះផងដែរ។

យោងតាមតារាងតម្លៃលក់រាយ ដែលចេញដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រេងសាំងលក់​នៅក្នុងសប្តាហ៍នេះមានតម្លៃ​ ៤ ២០០​ រៀល​ និង​ម៉ា​ស៊ូ​ត​ មានតម្លៃ ​៣ ៩៥០ ​រៀល​ ក្នុងលីត្រ ដោយតម្លៃនេះ អនុវត្តពីថ្ងៃទី ០១-១០ ខែឧសភា។​

បើតាមលោក ប៉ែន សុវិជាតិ សម្រាប់ប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកកម្ពុជា រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេង​ឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម