ព័ត៌មានជាតិ
ឌីជេ ណាណា និង វី យ៉ារ៉ូ ចូលរួមស្វែងរកពលរដ្ឋគំរូ
បុគ្គលដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍ គឺលោក វី យ៉ារ៉ូ កំពុងចូលរួមស្វែងបេក្ខជន ដែលមានសក្តានុពល ដើម្បីក្លាយជាជយលាភីពានរង្វាន់ពលរដ្ឋគំរូ Smart។

បុគ្គលដែលមានឈ្មោះបោះសំឡេងទាំងពីររូបនេះ បានជ្រើសតាំងរួចហើយអ្នក ដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់កាលពីខែមុន។ ជយលាភីពានរង្វាន់នេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ។
ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលបានជ្រើសតាំងបុគ្គលនានា ដែលបានធ្វើទង្វើល្អចំពោះជនរួមជាតិកម្ពុជារបស់ពួកគាត់។ ដោយគិតថា ការបង្កើតពានរង្វាន់នេះ គឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំងលោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង២ពាន់គីឡូម៉ែត្រ នៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់ សម្រាប់មន្ទីរពេទ្យកុមារអង្គរ។

ឌីជេ ណាណា បានថ្លែងថា “ខ្ញុំបានជ្រើសតាំង សាយ បន្ទាប់ពីគិតចុះឡើងៗច្រើនដង ហើយខ្ញុំគិតថា មិនចម្លែកទេ ភាគច្រើនដឹងហើយ ហេតុអ្វីបានជាខ្ញុំជ្រើសតាំង សាយ។ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តរបស់គាត់ទេ ព្រោះការដែលគាត់មានចិត្តល្អ នៅសុខៗចង់ទៅរត់ ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឲ្យកុមារ ខ្ញុំគិតថា អាហ្នឹងជារឿងមួយហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។

សាយ បានប្រមូលមូលនិធិជាង៤៨០.០០០ ដុល្លារបន្ទាប់ពីគាត់បានរត់ជាង ២.៤០០ គីឡូម៉ែត្រជុំវិញ២១ខេត្ត ក្នុងរយៈពេល៩៧ថ្ងៃ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារទៅឲ្យយុទ្ធនាការរបស់សាយ ដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា។ បុគ្គលដែលមានឈ្មោះបោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូ ក្នុងចិត្តរបស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូ បានជ្រើសតាំងយុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ជួយដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាក។
លោក យ៉ារ៉ូ បាននិយាយថា “កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយ ដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើងដោយយុវជនម្នាក់ ដែលមានឈ្មោះថា តាំង ហួងហាវ ដែលគាត់បានរៃអង្គាសប្រាក់ជាង ៥ ពាន់ដុល្លារឯណោះ ដើម្បីជួយដល់អ៊ំៗអ្នករត់ស៊ីក្លូ និងសមាគមស៊ីក្លូទាំងមូល”។ លោកបានបន្ថែមថា “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអ៊ំៗអ្នករត់ស៊ីក្លូរយៈពេលវែង គាត់បានស្នើសុំការដាក់ស៊ីក្លូក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងកំពុងតែពិចារណាលើសំណើរបស់គាត់ហើយ។ ពិតជាអស្ចារ្យខ្លាំងមែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើសទាំងគាត់សម្រាប់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត”។


អ្នករៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស និងប្រកាសបេក្ខជនបេក្ខនារី ១០នាក់សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជយលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ឈ្មោះសមាសភាពរបស់គណៈកម្មការនឹងត្រូវបានប្រកាស ក្នុងពេលឆាប់ៗនេះ។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ មានបំណងបង្ហាញឲ្យឃើញនូវអំពើចេះជួយយកអាសា រគ្នារបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។ កាលបរិច្ឆេទឈប់ទទួលការជ្រើសតាំងរបស់ពានរង្វាន់នេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ