ព័ត៌មានជាតិ
លោក ម៉ម សូណង់ដូ ឈរឈ្មោះជាបេក្ខជនតំណាង រាស្ត្រនៅខេត្តកំពង់ចាម
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលខេត្តកំពង់ចាម។ នេះបើតាមបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅ៦មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ ក្នុងចំណោមណ្ឌលបោះឆ្នោតចំនួន២៥ ទូទាំងប្រទេសកម្ពុជា។
បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប គឺរយៈពេល១៥ថ្ងៃ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះ គណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ ខណៈគណបក្សចំនួន៩ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យ។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាគណបក្សនយោបាយមួយនៅកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំដោយលោក ម៉ម សូណង់ដូ។ កាលពីឆ្នាំ២០១៨ គណបក្សនេះ ក៏បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ម្ដងរួចមកហើយ ប៉ុន្តែជាលទ្ធផលមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាឡើយ។
នៅក្នុងឆ្នាំ២០២០ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានសម្រេចចងសម្ព័ន្ធភាពជាមួយគណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ ដែលមានឈ្មោះថា«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ»។ មិនយូរប៉ុន្មាន សម្ព័ន្ធភាពនេះ ក៏ត្រូវបានបែកបាក់ទៅវិញ បន្ទាប់ពីគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានប្រកាសរួមគ្នាជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញារិទ្ធ។ តែយ៉ាងណា បច្ចប្បន្ននេះ លោក ម៉ម សូណង់ដូ ក្នុងនាមជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កំពុងមានមុខតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់