Connect with us

ព័ត៌មានជាតិ

គ.ជ.ប ស្នើបក្សភ្លើងទៀនត្រូវបំពេញចំណុចខ្វះខាត ក្នុងនោះក៏ពាក់ព័ន្ធនឹងលោក រ៉ុង ឈុន ផងដែរ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាតក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។ ក្នុងនោះ គណបក្សភ្លើងទៀន ក៏ត្រូវប្ដូរបេក្ខជនថ្មីជំ​នួសលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនលោក ទាវ វណ្ណុល គណបក្ស​ភ្លើង​ទៀន​ថា អនុលោមតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ឃើញថា ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។

ក្នុងលិខិតរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដដែល បានបញ្ជាក់ថា ចំណុចខ្វះខាតដែលគណបក្សភ្លើងទៀន ត្រូវបំពេញបន្ថែមរួមមាន៖

១. សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១ច្បាប់។

២. បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល។

៣. បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។

ជាចុងក្រោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ស្នើលោក ទាវ វណ្ណុល គណបក្ស​ភ្លើង​ទៀន​ បំពេញលក្ខ​ខណ្ឌដែលខ្វះខាតឲ្យបានត្រឹមត្រូវយ៉ាងយូរ ៥ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម