Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សម្តែង​ការ​អបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក្នុង​ការបន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តទៅ​ទៀត

បានផុស

នៅ

សេចក្តីថ្លែងការណ៍ ៖ ក្នុង​ថ្ងៃ​អង្គារ ៥​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣នេះ ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សូម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក្នុង​ការបន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តទៅ​ទៀត តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រុមហ៊ុន​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ និង​មហាជន​និយម​ស្នេហា​កីឡាបាល់ទាត់​កម្ពុជា​ដ៏​ច្រើន​លើសលុប​។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សូម​គោរព​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចេញ​សារ​អន្តរា​គម​អំពាវនាវ​យ៉ាង​ទាន់​ពេល​វេលា​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​និយម​ស្នេហា​កីឡាបាល់ទាត់ ដើម្បី​ស្នើ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែលមាន​ស្នាដៃ និង​គុណបំណាច់​ដ៏​ធំធេង​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ឱ្យ​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាត​ទៀត​។

​សម្តេច​តេ​ជោ គឺជា​ថ្នាក់ដឹកនាំ​កំពូល ដែល​តែងតែ​យកចិត្តទុកដាក់​ស្តាប់ និង​ក្តាប់បាន​នូវ​រាល់​សភាពការណ៍ ហើយ​ចេញមុខ​ដោះស្រាយ​ចំៗ​បញ្ហា​បាន​យ៉ាង​ទាន់​ពេល​វេលា​បំផុត ប្រកបដោយ​ភាព​វៃឆ្លាត និង​បញ្ញាញាណ​បំផុត​ពុំ​អា​ចរក​អ្វី​ប្រៀបផ្ទឹម​បាន​ឡើយ ជា​មួយ​នឹង​ទឹកចិត្ត​ដ៏​មហា​ធំធេង និង​ជាពិសេស គុណធម៌​ដ៏​ជ្រាលជ្រៅ ដោយ​តែងតែ​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​អ្នក​ដែលមាន​សមត្ថភាព​ទាំងឡាយ ដើម្បី​រួមគ្នា​កសាង​អភិវឌ្ឍ​ជាតិ និង​ជ្រោង​ទង់​សន្តិភាព​ឱ្យ​បន្ត​បក់​រវេចៗ ក្នុង​ស្មារតី​រួបរួមសាមគ្គី​ខ្មែរ​តែមួយ​គួរ​ជាទី​មោទនៈ​បំផុត​។

ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ខិតខំ​ប្រឹងប្រែង​រួមចំណែក​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័​យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឈានឡើង​បន្ថែម​ទៀត​ក្នុង​ឆាក​អន្តរជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម