ព័ត៌មានជាតិ
ច្រានចោលរឿងសូកលុយ ១ម៉ឺនប្រាំពាន់ដុល្លារ ជាថ្នូរបានចូលក្របខ័ណ្ឌរដ្ឋ
ក្រសួងសុខាភិបាលកម្ពុជា បានចេញបដិសេធព័ត៌មានដែលផ្សព្វផ្សាយការសូកប៉ាន់ជាថ្នូរបានចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌរបស់រដ្ឋ។
ការបដិសេធកើតមានឡើង បន្ទាប់ពីមានព៌ត៌មានបានផ្សព្វផ្សាយមានមន្ត្រីពេទ្យមួយចំនួនចូលក្របខណ្ឌរដ្ឋនៅខេត្តបន្ទាយមានជ័យ ត្រូវសូកប្រាក់ ១៥ ០០០ ដុល្លារ ទើបបានចូលធ្វើការ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ហើយចាត់ទុកថាជាការចុះផ្សាយចោទប្រកាន់មានចរិតញុះញង់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។
ក្រសួងសុខាភិបាល អះអាងថា ការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចនោះឡើយ ពោលគឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ក្នុងការរៀបចំសំណើមកក្រសួងសុខាភិបាល ដោយផ្អែកលើគោលការណ៍ណែនាំ។
ប្រសិនបើមានហេតុការណ៌កើតមានឡើងតាមការចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាលស្នើសុំឲ្យអ្នកដែលបានលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភស្តុតាងច្បាស់លាស់ដើម្បីក្រសួងចាត់ការតាមនិតិវិធី ហើយទាំងអ្នកសូក និងអ្នកស៊ីសំណូក នឹងទទួលទោសដូចគ្នា។
ក្រសួងសុខាភិបាលក៏ប្រកាស ច្រានចោលទាំងស្រុងនូវការចុះផ្សាយនេះ និងស្នើសុំឲ្យមានការកែតម្រូវជាចាំបាច់ផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ