ព័ត៌មានជាតិ
កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងពីបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងលោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត ខណៈប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ីនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាមឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកបានទទួល នូវព័ត៌មាននេះហើយ លោកនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។ក្រោមអធិបតីភាពរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC), លោក Tan See Leng រដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី ដែលនេះជាជំហានដំបូង ក្រុមហ៊ុនវិនិយោគទាំងពីរនឹងធ្វើការសិក្សាលើការតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៣នេះតទៅ។ លោក ស៊ុយ សែម ក្នុងកាសចុះហត្ថលេខានោះបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពលអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរជាផ្នែកមួយ ក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ “ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី” ដែលជាគម្រោងគាំទ្រការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី ស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។
លោករដ្ឋមន្ត្រីបានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនទាំងពីរធ្វើការសិក្សាសមត្ថភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រ លើទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខកម្ពុជា នៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយនឹងចាប់ផ្ដើមក្នុងខែមីនា រហូតដល់ដំណាច់ឆ្នាំ២០២៣៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់