Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ តម្លៃមាសអាចបន្តហក់ឡើងដល់ ២៥០០ដុល្លារ ទៅ ២៧០០ ដុល្លារ ក្នុង១តម្លឹង

បានផុស

នៅ

តម្លៃមាសអាចនឹងបន្តកើនឡើងរហូតដល់ជាង ២១០០ដុល្លារ ក្នុងមួយអោន នាថ្ងៃខាងមុខ ខណៈដែលបច្ចុប្បន្នមានតម្លៃ ២០២៤ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ។ ដោយឡែកនៅកម្ពុជា ស្ថិតនៅក្នុងតម្លៃ ២៤៣៨ដុល្លារ ក្នុងមួយតម្លឹង ដោយតម្លៃអាចនឹងកើនឡើងរហូតដល់ ២៥០០ដុល្លារ ​ទៅ ២៧០០ដុល្លារ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកតាមដានសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភី ភី លីង ស៊ីឃ្យួរឹធី (PP Link Securities)បានឱ្យដឹងថា មានកត្តាមួយចំនួនដែលបង្កឱ្យហាងឆេងមាសហក់ឡើង គឺដោយសារសង្រ្គាម​រ៉ាំរ៉ៃរវាងអ៊ុយក្រែង និងរុស្ស៊ី ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ ជាមួយគ្នានេះ ប្រទេសមួយចំនួនទៀត នៅតែបន្តទិញមាសទុក ដើម្បីការពារហានិភ័យដែលបង្កឡើងពីវិបត្តិសេដ្ឋកិច្ច។

លោក ឡុង សំណាង បានបន្តថា ចំណុចមួយទៀតនោះ គឺពាក់ព័ន្ធនឹងការអស់ទំនុកចិត្តលើការប្រើប្រាស់ប្រាក់ដុល្លារ។ លោកមើលឃើញថា សព្វថ្ងៃនេះ អត្រាការប្រាក់ដុល្លារមានកំណើនខ្ពស់ ដែលគេអាចលក់ចេញ ដើម្បីទទួលបានប្រាក់​ចំណេញ។ លើសពីនេះទៀត គេមើលឃើញថា ធនាគារកណ្តាលអាមេរិក នាពេលបន្ទាប់អាចពិចារ​ណាកាត់បន្ថយ​អត្រាការប្រាក់ ឬរក្សាទុកបន្ត។

លោកបានសង្កត់ធ្ងន់ថា ពិភពលោក បានរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ច នាំឱ្យធនាគារធំៗមួយចំនួន​នៅអាមេរិក អាឡឺម៉ង់ ស្វ៊ីស ជាដើម បានដួលរលំ គឺសុទ្ធតែពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ បើតាមអ្នកជំនាញរូបនេះ ហេតុផលទាំងអស់នេះហើយដែលនាំឱ្យតម្លៃមាសកើនឡើងជាបន្តបន្ទាប់។

លោក ឡុង សំណាង បានបញ្ជាក់ថា នៅឆ្នាំ ២០២៣នេះ តម្លៃមាសនៅតែបន្តកើនឡើង។ លោកលើកទឹក​ចិត្តដល់​អាជីវករទាំងអស់ អាចវិនិយោគទិញមាសនៅក្នុងតម្លៃសមរម្យណាមួយ ដើម្បីទុកចំណេញនៅពេលក្រោយ។ លោក មានសុទិដ្ឋិនិយមថា ទីផ្សារមាសនៅកម្ពុជា នឹងកើនឡើងតម្លៃពី ២៤៣៨ដុល្លារ ក្នុងមួយតម្លឹងនាពេលបច្ចុប្បន្ន ទៅដល់ ២៥០០ដុល្លារ ឬអាចដល់ ២៧០០ដុល្លារ ក្នុងមួយតម្លឹង នាពេលពេលខាងមុខ។

ជាមួយគ្នានេះ ម្ចាស់ហាងមាសទីមង្គល បានលើកឡើងនៅលើផេកផ្លូវការថា នៅថ្ងៃនេះ តម្លៃហាងឆេងមាស​បន្តកើនឡើងទៀតហើយ។ បើតាមហាងមាសទីមង្គល លក់ចេញក្នុងតម្លៃ ២៤២០ដុល្លារ ក្នុងមួយតម្លឹង និងទិញចូលក្នុងតម្លៃ ២៣២០ដុល្លារ ក្នុងមួយតម្លឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម