ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំរកដំណោះស្រាយករណីវិវាទក្រុមហ៊ុនបុរី វីអាយភី និងពលរដ្ឋ
កាលពីរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក គួច ចំរើន មានប្រសាសន៍លើកឡើងថា កាលពីខែមីនា កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីជំរុញការរកដំណោះស្រាយបញ្ហារបស់បុរី វីអាយភី ដែលធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជនពេលកន្លងទៅ។ បន្ថែមនោះ ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី។ ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀត ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឲ្យមានការឯកភាពគ្នារវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ទៀតថា រដ្ឋបាលខេត្ត ព្យាយាមរកបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយជូនអតិថិជន ភាគីម្ចាស់បំណុល និងក្រុមហ៊ុន។ ថ្ងៃនេះ រដ្ឋបាលខេត្ត ចង់ដឹងពីភាគីម្ចាស់បំណុលណាមួយដែលស្ម័គ្រចិត្តចូលរួមសហការសាងសង់សំណង់បុរីនេះបន្តជូនអតិថិជន។

តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ គ្រោងសាងសង់ផ្ទះល្វែងសរុបចំនួន ៤០០៥ ល្វែង និងអគារចំនួន ៨។ តាមការពិនិត្យជាក់ស្ដែង ម្ចាស់សំណង់សាងសង់បានចំនួន ១៤៣៨ ល្វែង ហើយម្ចាស់ផ្ទះបន្តសាងសង់ខ្លួនឯង ៣៨ ល្វែង។

អង្គប្រជុំបានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម ៖
១-ស្នើឲ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាព តែបំណុលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា។
២-ម្ចាស់បំណុលទាំងបី យល់ព្រមសហការបន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្ដល់អាទិភាពជូនលោកស្រី សេង រួចលាង ជាអ្នកបន្តគម្រោងសាងសង់។
៣-ជូនលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះតទៅ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា









-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?