Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា៖ តំបន់​ខ្នង​ផ្សារ​ដំឡើង​បង្គោល​ទូរសព្ទ​រួច​ហើយ សេវា​ក៏​ដើរលឿន

បានផុស

នៅ

បើ​តាម​ការ​អះអាង​របស់​លោក នេត្រ ភក្រ្តា នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ខ្នង​ផ្សារ​បាន​រៀបចំ​ដំឡើង​បង្គោល​ទូរសព្ទ​រួចរាល់ ហើយ​សេវា​ទូរសព្ទ​​ក៏​ដើរ​លឿន​ផង​ដែរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង​បរិស្ថាន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​ ២ នៅ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​ថា នៅ​តំបន់​ខ្នង​ផ្សារក្រោយ​ពេល​​រៀបចំ​ដំឡើង​បង្គោល​សេវា​ទូរសព្ទ​រួច​រាល់​ ឃើញថា​​សេវា​ដើរ​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញក្នុង​ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលជា​តំបន់ព្រៃភ្នំហើយជាទីទាក់ទាញ​ដល់​អ្នក​ទេសចរ។ បើតាម​លោក នេត្រ ភក្រ្តា ក្រៅ​ពី​រៀបចំ​ដំឡើង​បង្គោល​អង់តែ​ទូរសព្ទ អាជ្ញាធរ​​បាន​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធដូចជា​បន្ទប់ទឹក និង​​​សេវាគាំទ្រ​ផ្សេង​​ទៀត​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ទេសចរក្នុងការ​មក​កម្សាន្ត។

ក្រសួង​បរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ គ្រោង​​រៀបចំ​ដំឡើង​បង្គោល​អង់តែន​ទូរសព្ទ​ចំនួន ១០០ នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ដែល​មាន​សក្ដានុពល​ទេសចរណ៍។

លោក នេត្រ ភក្រ្តា បាន​អះអាង​ថា ការ​រៀបចំ​បង្គោល​អង់ទែន​នៅតាម​តំបន់​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ទេសចរ​អាច​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​​ទេសចរណ៍​ធម្មជាតិ​របស់ប្រទេស​កម្ពុជា​ ជាពិសេសអាច​​ចែក​រំលែក​​នូវ​ដំណើរកម្សាន្ត​ដល់​អ្នក​ទេសចរនានា​បាន​ដឹង​និង​មក​ទស្សនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៦ នាទីutes មុន

រ៉ាប៊ី បើកបង្ហាញថ្ងៃមង្គលខ្លួន ក្រោយកីឡាកររូបសង្ហា Nick Taylor សុំរៀបការទើបជាង ១ខែ

សេដ្ឋកិច្ច១៧ នាទីutes មុន

ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ និងសន្យាជំរុញឱ្យ​ក្រុមហ៊ុនចិន​មកវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា រៀបចំចាក់ផ្សាយកម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក ស៊ី ជីនពីង ចូលចិត្ត​​”

ព័ត៌មានជាតិ២០ នាទីutes មុន

កំពង់ផែ​ទេសចរណ៍​អន្តរជាតិកំពត នឹង​សម្ពោធ​នៅ​សប្តាហ៍ក្រោយ ក្រោមវត្តមាន​នាយករដ្ឋមន្រ្តីកម្ពុជា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម