ព័ត៌មានជាតិ
សម្ដេចក្រឡាហោម៖ ការផ្តល់ចំណេះដឹងដល់កូន គឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត និងមានតម្លៃចាយមិនចេះអស់
ការចែកលុយ កាក់ ដីធ្លី ផ្ទះសម្បែង ជាដើម គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើមិនចេះថែរក្សា មិនចេះការពារ ប៉ុន្តែបើយើងចែកឲ្យកូននូវចំណេះដឹងៗនោះ គឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃ ដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ។

នេះជាប្រសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិតជយលាភីថ្នាក់ បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការអប់រំអាចធ្វើឲ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ អាចនិយាយក្នុងន័យប្រៀបធៀបបានថា មនុស្សផលិតមាសបាន ហើយមាសដែលផលិតចេញពីខួរក្បាលមនុស្ស គឺមិនចេះអស់នោះទេ ហេតុនេះការអប់រំមនុស្សឲ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យសម្បត្តិនិងរួចផុតពីភាពក្រីក្រ គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានលើកឡើងថា ប្រទេសដែលមានការរីកចម្រើន និងអភិវឌ្ឍន៍ជឿនលឿន គឺជាប្រទេស ដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញ ដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព គឺជាកត្តាអាទិភាពមួយ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាឲ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្តធ្វើឲ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈពិតប្រាកដ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធម៌ និងសិល្បៈ នៃការរស់នៅក្នុងសង្គម ទន្ទឹមនឹងនេះត្រូវចងចាំថា ចំណេះដឹងដែលទទួលបាន គឺចាំបាច់ត្រូវបំពេញបន្ថែមនូវបទពិសោធន៍ ដែលបានពីការអនុវត្តជាក់ស្តែង រួមនឹងគំនិតច្នៃប្រឌិតបន្ថែមទៀត ស្របតាមស្ថានភាព កាលៈទេសៈជាក់ស្តែងនៃការងារ ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។

សម្តេចក្រឡាហោមសម្តែងការជឿជាក់ និងក្តីសង្ឃឹមថា សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សានិងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឲ្យសាកសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើប្រាស់នូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងបម្រើជាតិដោយស្មោះត្រង់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី