Connect with us

ព័ត៌មានជាតិ

មកដឹងលទ្ធផលសាងសង់ មន្ទីរពេទ្យធំជាងគេ របស់កម្ពុជា មន្ទីរពេទ្យ តេជោសន្តិភាព

បានផុស

នៅ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាមន្ទីរពេទ្យធំជាងគេ សាងសង់លើផ្ទៃដីទំហំជិត ៨ ហិកតា ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៩០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកាសដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យពីវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នាថ្ងៃទី៩ ខែឧសភានេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានប្រសាសន៍ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៨៥-៩០% គ្រោងនឹងបញ្ចប់ការជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២៣ និងត្រៀមបើកសម្ពោធជាផ្លូវការនៅចុង ខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានណែនាំដល់ក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមគ្រោងទុកនៅចុងខែឧសភានេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ព្រោះតាមការវាយតម្លៃ ការសាងសង់បានប្រហែលជា ៨៥ ទៅ៩០% នៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ មានប្រសាសន៍បន្តថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋមកពីតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់  អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល និងអគារបច្ចេកទេសដោយមានគ្រែសម្រាប់ដាក់អ្នកជំងឺប្រមាណ ១ម៉ឺនគ្រែ។ លើសពីនេះ មន្ទីរពេទ្យ មានចំណតរថយន្តធំទូលាយ សួនច្បារ  សួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មានព្រម ទាំងអគារស្នាក់នៅសម្រាប់បុគ្គលិកផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម