ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារជាតិ ធ្វើទំនើបកម្មបន្ថែម ឆ្លើយតបការរីកចម្រើនវិស័យសុខាបាល
មន្ទីរពេទ្យកុមារជាតិដែលជាមន្ទីរពេទ្យថ្នាក់ជាតិសម្រាប់ផ្តល់សេវាព្យាបាលជំងឺផ្នែកកុមារនៅប្រទេសកម្ពុជា នឹងធ្វើទំនើបកម្មបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់វិស័យសុខាភិបាលនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ នៅព្រឹកថ្ងៃទី១០ ខែឧសភានេះថា ការធ្វើទំនើបកម្មគឺជារឿងចាំបាច់សម្រាប់មន្ទីរពេទ្យកុមារជាតិ ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើរទាន់ការរីកចម្រើននៃវិស័យបច្ចេកវិទ្យាទំនើបៗនាពេលបចច្ចុប្បន្ន។ ការធ្វើទំនើបកម្មនេះតម្រូវឱ្យមន្ទីរពេទ្យត្រូវការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ក្រុមគ្រូពេទ្យពីបច្ចេកទេសព្យាបាលថ្មីៗ ក៏ដូចជាត្រូវការនូវឧបករណ៍បរិក្ខាពេទ្យទំនើបៗបន្ថែមទៀត ស្របទតាមនិន្នាការរបស់ពិភពលោក។

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា បច្ចុប្បន្នមន្ទីរពេទ្យបានរៀបចំការផ្តល់សេវាតាមប្រព័ន្ធឌីជីថលដើម្បីផ្តល់សេវាជូនដល់ពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តនូវប្រព័ន្ធឌីជីថលពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ទីរពេទ្យ ដោយប្រព័ន្ធនេះអាចជួយគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានសុក្រឹត និងច្បាស់លាស់តាំងពីតូចរហូតដល់ធំ រួមទាំងអាស័យដ្ឋានដើម្បីងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ ថ្ងៃក្រោយ ពេលអ្នកជំងឺត្រូវបន្តពិនិត្យសុខភាព ឬព្យាបាលជំងឺ មិនចាំបាច់កាន់ឯកសារ មិនលំបាកប្រាប់ប្រវត្តិជំងឺទៅវេជ្ជបណ្ឌិត និងចំណាយពេលយូរក្នុងការទទូលសេវាព្យាបាលឡើយ គឺមានប័ណ្ណសុខភាពការស្រេច។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា លើសពីនេះការប្រើប្រព័ន្ធនេះទោះបីជាអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលមានភ្ជាប់ប្រព័ន្ធនេះដូចគ្នា ក៏មានភាពងាយស្រួល ព្រោះគ្រាន់តែយកបណ្ណសុខភាពអ្នកជំងឺបញ្ចូលទៅក្នុងកុំព្យួទ័រនឹងដឹងពីប្រវត្តិអ្នកជំងឺមានជំងឺអ្វី ធ្លាប់បានប្រើប្រាស់ថ្នាំអ្វី ងាយស្រួលដល់គ្រូពេទ្យផ្ដល់ថ្នាំព្យាបាលត្រូវនឹងប្រភេទជំងឺ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដើម្បីបម្រើជូនប្រជាពលរដ្ឋដែលមានកូនចៅមានបញ្ហាជំងឺភ្នែកផ្សេងៗ នៅខែមិថុនាខាងមុខ មន្ទីរពេទ្យកុមារជាតិនឹងបន្ថែមសេវាថ្មីមួយទៀតគឺ សេវាព្យាបាលភ្នែកកុមារដែលឧបករណ៍ជាជំនួយរបស់អង្គការ កយកា តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិក៏មានសេវាព្យាបាលកុមារជាច្រើនទៀតដូចជា ផ្នែកសង្គ្រោះបន្ទាន់ ជំងឺត្រចៀកច្រមុះបំពង់ក ជំងឺតម្រង់នោម ជំងឺឆ្លង ជំងឺសួត ជំងឺក្រពះពោះវៀន ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺខ្វះអាហារូបត្ថម្ភ ផ្នែកចិត្តសាស្ត្រ ការវះកាត់ និងជំងឺរបេងជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល