Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពតផ្សព្វផ្សាយច្បាប់កាត់ចំណីផ្លូវ ប្រឡាយ ព្រែក អូស្ទឹង មុនពេលបិទផ្សាយក្បាលដី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្តកំពតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០នេះ បានបើកកិច្ចប្រជុំមួយ ស្តីពី ការពិនិត្យប្លង់សុរិយោដីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរ នៃស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នៅសាសាលាខេត្តកំពត។
ថ្លែងក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្តកំពតជំរុញដល់មន្ត្រីជំនាញ អាជ្ញាធរឲ្យធ្វើការផ្សព្វផ្សាយច្បាប់ស្តីអំពីការកាត់ចំណីផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង និងបឹងសាធារណៈឲ្យពលរដ្ឋបានដឹងច្បាស់ មុនពេលបិទផ្សាយក្បាលដីនៅតំបន់វិនិច្ឆ័យ ដើម្បីបញ្ចៀសការតវ៉ារបស់ប្រជាពលរដ្ឋ ។

បើតាមអភិបាលខេត្តរូបនេះ ការកំណត់កាត់ចំណី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹកសំខាន់ខ្លាំងណាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានភូមិឃុំ ពិសេសដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងអាចឆ្លើយតបសមស្រប ទៅតាមតម្រូវការប្រជាពលរដ្ឋនៅពេលខាងមុខ។

លោកបញ្ជាក់ទៀតថា ប្រសិនបើការកំណត់កាត់ចំណីផ្លូវថ្នល់ ផ្លូវទឹកមិនបានផ្សព្វផ្សាយពន្យល់ណែនាំដល់ពលរដ្ឋឲ្យដឹងច្បាស់ទេ នៅពេលបិទផ្សាយក្បាលដី ប្រជាពលរដ្ឋប្រាកដជាឆ្ងល់និងតវ៉ាថាបាត់ដីរបស់ខ្លួន ឬថាមន្ត្រីធ្វើការគ្មានសមធម៌ និងតម្លាភាព។

ការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យដែលដាក់ឆ្លងកិច្ចប្រជុំពេលនេះ ស្ថិតនៅក្នុងភូមិចំនួនពីរ ក្នុងនោះនៅភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ដែលមានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំ​នប់ទឹក និងអូរ មានចំនួន៣កន្លែង ដោយឡែកនៅភូមិអង្គម្លី ឃុំទូកមាសខាងកើត មានផ្លូវតូចធំសរុបចំនួន៧ខ្សែ ផ្លូវទំហំចាប់ពី២ ម៉ែត្រ ដល់៥ម៉ែត្រចំនួន២០ខ្សែ ប្រឡាយមេ និងប្រឡាយរងមានចំនួន ៧ខ្សែ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម