ព័ត៌មានជាតិ
អ្នកវិភាគ ៖ ប្រជាធិបតេយ្យនៅកម្ពុជាមានដំណើរការយ៉ាងល្អ ដោយមានគណបក្សជាច្រើនចូលរួមក្នុងការបោះឆ្នោត
អ្នកវិភាគបញ្ហានយោបាយ លើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា មានដំណើរការយ៉ាងល្អ តាមកាលវិភាគ និងតាមនីតិកាលច្បាស់លាស់ ដោយមានគណបក្សនយោបាយជាច្រើនចូលរួមក្នុងការបោះឆ្នោត។

ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយចំនួន ២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃទី ៩ ខែឧសភាថា ក្នុងចំណោមគណបក្សទាំង ២០នោះ គឺមានគណបក្សនយោបាយចំនួន ១១ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ និងគណបក្សនយោបាយចំនួន ៩ផ្សេងទៀត កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយមានប្រសាសន៍នៅថ្ងៃទី ១០ ខែឧសភានេះថា ផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតដទៃទៀត បើទោះជា គ.ជ.ប មិនទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយទាំង ២០ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនយ៉ាងណានោះ ក៏ប្រជាធិបតេយ្យនៅកម្ពុជាមានដំណើរការជាប្រក្រតី តាមកាលបរិច្ឆេទដែលបានគ្រោងទុកនៃនីតិកាលនីមួយៗ និងគ្រប់នីតិកាលទាំងអស់។ ដូច្នេះប្រទេសកម្ពុជា មិនមានបញ្ហាទៅលើដំណើរការប្រជាធិបតេយ្យនោះឡើយ។
លោកមានប្រសាសន៍បែបនេះថា «អញ្ចឹងមិនមានបញ្ហាទៅលើដំណើរការប្រជាធិបតេយ្យទេ សំខាន់គឺផ្អែកទៅលើទិដ្ឋភាពច្បាប់ និងសង្គមនយោបាយនៅកម្ពុជា គឺបញ្ហាប្រជាធិបតេយ្យមានដំណើរការល្អ តាមកាលវិភាគ តាមនីតិកាលច្បាស់លាស់របស់ខ្លួន និងមានការចូលរួមពីគណបក្សជាច្រើន»។
លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងដែរពាក់ព័ន្ធនឹងករណីអ្នកវិភាគ និងមជ្ឈដ្ឋានខ្លះដែលផ្ដោតទៅលើជំងឺតួឯកនិយមនៃនយោបាយ ដោយពួកគេតែងតែគិតថា ទាល់តែគណបក្សនយោបាយ ក ឬខ ដែលខ្លួនស្រលាញ់ ចូលរួមការបោះឆ្នោតនោះ ទើបហៅថា ប្រជាធិបតេយ្យ។ បើតាមអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ការគិតបែបនេះ គឺជាគំនិតខុសឆ្គងដែលមិនបានពិនិត្យមើលទិដ្ឋភាពច្បាប់។
លោកបណ្ឌិត យង់ ពៅ លើកឡើងបែបនេះថា «សំខាន់យើងត្រូវមើលទិដ្ឋភាពច្បាប់ តើទិដ្ឋភាពច្បាប់អនុញ្ញាតយ៉ាងម៉េច? យល់ស្របយ៉ាងម៉េច? បានកំណត់មកយ៉ាងដូចម្ដេច? ចឹងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាគោល មិនអាចផ្អែកទៅលើនៃប្រទេសណាមួយបានទេ មិនអាចផ្អែកទៅលើទស្សនៈនយោបាយ ឬមនោគមន៍នយោបាយណាមួយ ហើយតម្រូវឲ្យកម្ពុជាយល់ស្របតាមនោះទេ»។
អ្នកវិភាគនយោបាយរូបនេះ លើកឡើងទៀតថា ការដែលអាចរៀបចំការបោះឆ្នោតបាន តាមនីតិកាលនីមួយៗនៅកម្ពុជា ដោយមានការចូលរួមពីគណបក្សនយោបាយ និងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករនោះ បានបង្ហាញអំពីការធានាបាននូវលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍបន្តទៅមុខទៀត។
សូមជម្រាបថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម