Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖កម្ពុជានៅតែរក្សាតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងបញ្ហាតំបន់ និងអន្តរជាតិ

បានផុស

នៅ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា កម្ពុជានៅតែរក្សាតួនាទីប្រកបដោយលក្ខណៈស្ថាបនារបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ ជាពិសេស គឺបញ្ហានៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា បានលើកឡើងបែបនេះស្របពេលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ លោកបណ្ឌិត គិន ភា បានមើលឃើញថា មេដឹកនាំអាស៊ាន នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួមរបស់អាស៊ាន ក៏ដូចជា ពិភពលោក ជាពិសេសនោះ គឺវិបត្តិដែលកំពុងអូសបន្លាយនៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន។ លោកបណ្ឌិត បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្ដៅរបស់អាស៊ាន ដែលកាលពីពេលថ្មីៗនេះ ក្រុមយោធាមីយ៉ាន់ម៉ាបានវាយប្រហារមកលើក្រុមប្រតិបត្តិការមនុស្សធម៌អាស៊ាន ​ ខណៈបញ្ហានៅអ៊ុយក្រែន ក៏បានបង្កជាភាពស្មុគស្មាញ និងជះឥទ្ធិពលជាសាកលផងដែរ។

បណ្ឌិត គិន ភា បានបញ្ជាក់ថា រយៈពេល១ឆ្នាំពេញក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងស្វះស្វែងក្នុងការព្យាយាមជួយរកច្រកចេញ ក៏ដូចជាដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេស កម្ពុជាតែងតែបានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា។ ដោយឡែក ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បណ្ឌិតរូបនេះ បញ្ជាក់ថា គឺកម្ពុជានៅតែប្រកាន់ជំហរប្រឆាំងដាច់ខាតការធ្វើសង្គ្រាម ដោយគាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធី តាមរយៈការទូត។   

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបានសហគមន៍មួយប្រកបដោយបរិយាប័ន្ន។ បន្ថែមពីនេះ កិច្ចប្រជុំនឹងជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម