ព័ត៌មានជាតិ
លោក ប៉ែន បូណា លើកយកគុណប្រយោជន៍ ៦យ៉ាងរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២នេះ គឺសម្រាប់ប្រទេសជាតិមានអត្ថន័យធំធេងជាអនេក។ លោកបានលើកយក៦ចំណុចសំខាន់ៗដែលកម្ពុជាទទួលបាន។

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារ លោករដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានលើកឡើងថា ទី១ បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។ វិស័យកីឡាខ្មែរ នឹងកាន់តែរីកចម្រើន ហើយពលរដ្ឋខ្មែរកាន់តែមានសុខភាពល្អ និងកាន់តែយល់អធ្យាស្រ័យគ្នាច្រើនជាងមុន។ ទី២ បណ្តុះមោទកភាពដល់ខ្មែរគ្រប់រូបតាមរយៈការគាំទ្រ លើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រទៅអត្តពលិកជាតិទាំងអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែក ទោះបីជាពួកគេទទួលបានជ័យជម្នះ ឬ មិនបានក៏ដោយ ព្រោះពួកគេបានខិតខំដើម្បីប្រទេសជាតិ។
ទី៣ ទស្សនីយភាពនៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើឱ្យពលរដ្ឋខ្មែរភ្ញាក់ផ្អើល និងព្រឺសម្បុរគ្រប់គ្នា។ ដាស់ស្មារតីកូនខ្មែរឱ្យនឹកឃើញពីអតីតកាល ដែលអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន និងអនាគតដោយភាពរុងរឿងក្រោមម្លប់សន្តិភាព។ ចំណុចទី៤ លើកស្ទួយកេរ្តិ៍ឈ្មោះ កិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យបរទេសបានស្គាល់ខ្មែរកាន់តែច្រើនទៀតតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ ទី៥ គឺ បង្ហាញពីភាពខ្លាំងពូកែរបស់អត្តពលិកខ្មែរក្នុងការដណ្តើមមេដាយក្នុងវិញ្ញាសារប្រកួតផ្សេងៗ ជាមួយនឹងការអភិវឌ្ឍសមត្ថភាព ក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីចាំអស់រយៈពេល ៦៤ឆ្នាំ ដែលបង្ហាញថា ខ្មែរអាចធ្វើបាន។

ចំណុចចុងក្រោយគឺ បង្ហាញពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជាចំពោះអត្តពលិកបរទេស និងភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ទោះបីជាប្រកួតមានឈ្នះ ឬ ចាញ់ គឺស្របតាមអត្ថន័យ “កីឡារស់ដើម្បីសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព”។
សូមជម្រាបថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ លើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ បន្ទាប់ពីកម្ពុជារងចាំអស់ ៦៤ឆ្នាំ សម្រាប់ធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រៀបចំឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។ ចំណែក អាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?