ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា កោតសរសើរចំពោះការតស៊ូរបស់កីឡាការិនី ប៊ូ សំណាង សម្រាប់វិស័យកីឡា
នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣នេះ លោកជំទាវ ហ៊ុន ម៉ាណា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះកីឡាការិនីកម្ពុជា ប៊ូ សំណាង ដែលមានភាពតស៊ូនៅក្នុងវិស័យកីឡា។

បើយោងតាមខ្លឹមសារ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោកជំទាវ ហ៊ុន ម៉ាណា បានសរសេថា «កោតសរសើរទឹកចិត្តកីឡាការិនីកម្ពុជា ប្អូនស្រី ប៊ូ សំណាង ដែលប្អូនពិតជាមានភាពតស៊ូណាស់សម្រាប់វិស័យកីឡា។ អរគុណចំពោះការលះបង់សំរាប់កម្ពុជា ទោះជាប្អូនមិនដណ្តើមបានជ័យជំនះជូនកម្ពុជា តែប្អូនបានឆក់យកបេះដូងប្រជាជនកម្ពុជារាប់លាននាក់ ឲ្យស្រក់ទឹកភ្នែកតាម»។

ប៊ូ សំណាង ជាកីឡាការិនីមួយរូប ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥,០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកីឡាការិនីរូបនេះមិនទទួលបានលទ្ធផលល្អ ប៉ុន្តែ ប៊ូ សំណាង បានតស៊ូពុះពាររត់ដល់ទី ដោយមិនបោះបង់ការប្រកួតឡើយ។

ទន្ទឹមនឹងនោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ១ម៉ឺដុល្លារដល់កីឡាការិនី ប៊ូ សំណាង ព្រមទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសប្បុរសជនជាច្រើនរូប ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាការិនីរូបនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ