Connect with us

ព័ត៌មានជាតិ

កីឡាករសិង្ហបុរីម្នាក់ សុំមិត្តស្រីរៀបការក្រោយទទួលបានមេដាយសំរឹទ្ធ កីឡាស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

កីឡាករទ្រីយ៉ាត្លុងរបស់សង្ហបុរី​ Bryce Chong បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឆ្នេរកែប ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធនៅក្នុងការប្រគួតកីឡាស៊ីហ្គេមលើកទី៣២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​The Strait Time បានឲ្យដឹងថា កីឡាករទ្រីយ៉ាត្លុងរបស់សង្ហបុរី Bryce Chong មានវ័យ២៦ឆ្នាំរូបនេះ បានលុតជង្គង់នៅមុខមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Shery Foo ដើម្បីសុំរៀបការ បន្ទាប់ពីចប់ការប្រកួតមិនប៉ុន្មានម៉ោង នៅឆ្នេរកែបរបស់ប្រទេសកម្ពុជា។​ ដំបូងឡើយ លោកចង់សុំមិត្តស្រីរៀបការនៅកន្លែងប្រារព្ធពិធីទទួលមេដាយ ប៉ុន្តែ មានមនុស្សច្រើនពេក ទើបលោកមកសុំមិត្តស្រីរបស់ខ្លួនរៀបការនៅឯឆ្នេរកែបវិញ។ ចំណែក មិត្តស្រីរបស់លោក ក៏បានឆ្លើយ”យល់ព្រម”ចំពោះការសុំរៀបការរបស់លោក Bryce Chong យ៉ាងរីករាយបំផុត។

គួរជម្រាបថា Bryce Chong ទទួលបានមេដាយសំរឹទ្ធដំបូងសម្រាប់ប្រទេសសិង្ហបុរីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសា អាគ័រត្លុង(Aquathlon) ផ្នែកបុរសកាលពីព្រឹកថ្ងៃសៅរ៍ (៦ ឧសភា) ខណៈដែលកីឡាករូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសាទ្រីយ៉ាត្លុងកាលពីថ្ងៃចន្ទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៣ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៤ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម