ព័ត៌មានជាតិ
ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយដល់ប្រជាកសិករ៤៤០ គ្រួសារ នៅស្រុកបរិបូណ៌
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សី ហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចទ្រង់សព្វព្រះរាជហឫទ័យស្ដេចយាងចុះសួរសុខទុក្ខ និងមានព្រះរាជអង្គអោងការសំណេះសំណាលជាមួយប្រជានុរាស្ត្ររបស់ព្រះអង្គ និងបានព្រះរាជប្រទាននូវព្រះរាជអំណោយដល់ប្រជាកសិករនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន៤៤០គ្រួសារ ។

អាជ្ញាធរស្រុកបរិបូរណ៌បានឲ្យដឹងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គទាំង៤៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១បាវ ស្មើនឹង៥០ គីឡូក្រាម ឃីត១កញ្ចប់(មុង១,ភួយ១,ក្រម៉ា១,សារ៉ុង១, មីចំនួន២កេស,ត្រីខ ១យួរ ស្មើនឹង១០កំប៉ុង,ទឹកស៊ីអ៊ីវចំនួន ១យួរស្មើនឹង៦ដប, កន្ទេលចំនួន១ ទំហំ១.៧៥ មគុណ និង ១.៨០ម,ស្បែកជើងផ្ទាត់ចំនួន១គូរ និងថវិកាចំនួន២០ម៉ឺនរៀល។

នាឱកាសដ៏ថ្លៃថ្លានេះផងដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យ ព្រះប្រទានអាហារដល់កុមារា កុមារីជាច្រើនរយនាក់ ។ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសពហ្វព្រះរាជហឫទ័យយាងសួរសុខទុក្ខដល់កុមារ៉ា កុមារីដែលកំពុងទទួលទានអាហារដែលព្រះអង្គប្រទានរួចមក ព្រះអង្គក៏បានយាងសួរសុខទុក្ខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គតាមលំនៅដ្ឋានមួយចំនួនក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ











-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត