ព័ត៌មានជាតិ
ខេត្តកែប ប្រកាសពីគម្រោងសាងសង់កំពង់ផែដឹកទំនិញលើកដំបូង
ខេត្តកែបបានប្រកាសពីគម្រោងសាងសង់កំពង់ផែដឹកទំនិញ ដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប។
ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកែបដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកនេះ។

រូបឯកសារ
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែដឹកទំនិញខេត្តកែប ក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច បង្កើតឱកាសការងារលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប។
បើតាមលោកអភិបាលខេត្ត គម្រោងសាងសង់កំពង់ផែដឹកទំនិញនេះ គឺជាការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន ដែលមានសមត្ថភាពឲ្យនាវាដឹកទំនិញចំណុះក្រោម ១០០០ តោនចេញចូលបាន។ គម្រោងនេះវិនិយោគក្នុងតម្លៃទឹកប្រាក់ជិត ២ លានដុល្លារ ហើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ភ្លើងខៀវឲ្យធ្វើការសាងសង់ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងវិស័យទេសចរណ៍៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ