ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកឥណ្ឌា២គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៤ ថ្ងៃ
នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែស្វយ័យក្រុងព្រះសីហនុ ក្នុងដំណើរបំពេញទស្សនៈកិច្ចរឹតចំណងមិត្តភាពជាមួយកងទ័ពទឹកនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានឲ្យដឹងថា នាវាទាំង២គ្រឿងនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៩ ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចំនួន៤ថ្ងៃ (១១-១៤ -ឧសភា)។
នាវាទាំង២គ្រឿង ទី១ ជាប្រភេទនាវាពិឃាត ផ្ទុកទម្ងន់ជាង ៦ ពាន់តោន (៦៨០៨) ដែលដាក់នាវឹក ៤៥០ នាក់ និងទី២ ជានាវាប្រភេទនាវាប្រយុទ្ធ ផ្ទុះទម្ងន់បាន ៥៣០០ តោន ដាក់នាវឹក ៣៩៥ នាក់។
តាមការគ្រោងទុកនៅព្រឹកថ្ងៃដដែលនេះក្រុមប្រតិភូជាន់ខ្ពស់ និងលោកមេបញ្ជាការនៅលើនាវានឹងអញ្ជើញចូលសួរសុខទុកនិងសំណេះសំណាលជាមួយលោកអភិបាលខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា