ព័ត៌មានជាតិ
ខេត្តកែបបញ្ចប់ផ្លូវដីស មូលដ្ឋានពីក្រុងដល់ជនបទ ផ្លូវក្រាលដោយកៅស៊ូ និងគ្រួសក្រហម
ផ្លូវដីសលែងមានទៀតហើយនៅក្នុងភូមិសាស្រ្តខេត្តកែប ខណៈតាមមូលដ្ឋានពីប្រជុំជនដល់ជនបទភូមិឃុំ មានការសាងសង់ផ្លូវក្រាលដោយកៅស៊ូ គ្រួសក្រហម និងបេតុង។
ថ្លែងបង្ហាញពីវឌ្ឍនភាពរបស់រដ្ឋបាលខេត្តកែបក្នុងរយៈពេល ៥ ឆ្នាំនៅក្នុងសន្និសីទនៅព្រឹកនេះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា ខេត្តកែបបានបញ្ចប់ផ្លូវក្រាលដោយដីស ដោយវិវឌ្ឍជាផ្លូវកៅស៊ូ ផ្លូវបេតុង និងយ៉ាងហោចណាស់ក៏ផ្លូវគ្រួសក្រហមដែរ។

លោកបន្តថា ខេត្តកែបមានផ្ទៃដីតូចទំហំត្រឹម ១៨៧,២៤ គីឡូម៉ែត្រការ៉េ ដោយបែងចែកជាក្រុង ០១ ស្រុក ០១ មាន ០២ ឃុំ ០៣ សង្កាត់ និង១៨ ភូមិ និងមានពលរដ្ឋជាង ៤ ម៉ឺននាក់។
បើតាមលោក សោម ពិសិដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយ ខេត្តកែបមានការអភិវឌ្ឍជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ តាមតំបន់ជនបទពីផ្លូវដីសត្រូវបានស្ថាបនាកែប្រែជាផ្លូវដីក្រហម បេតុង និងកៅស៊ូ ដោយបញ្ចប់ផ្លូវដីសទាំងស្រុង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បាហសាងសង់កែលម្អនូវសមិទ្ធផលសំខាន់ៗ ការសាងសង់អគាររដ្ឋបាល សួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ និងទីប្រជុំជន ដាក់រូបសំណាកថ្មីៗ ការបង្កើតកន្លែងហាត់ប្រាណ និងបំផុសប្រជាពលរដ្ឋធ្វើអនាម័យបរិស្ថាន ការដាំដើមឈើ ស័ក្តិសមជាទីក្រុងទេសចរណ៍ធម្មជាតិ ដែលមានបរិស្ថានបៃតងគ្រប់ទីកន្លែងនិងគ្រប់រដូវកាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ