Connect with us

ព័ត៌មានជាតិ

លោក​ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​កង​ទ័ព​ទាំងអស់ ដែល​បាន​ខិតខំ និង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ និង​ទិសដៅ​ការងារ​យោធា​សន្តិសុខ​២០២១ របស់​កងទ័ពជើងគោក កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ខិតខំ​ពុះពារ​ជម្នះ​នូវ​រាល់​ឧបសគ្គ ខិតខំ​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​គួរ​ឲ្យកត់សម្គាល់​ជាច្រើន ដោយបាន​អនុវត្ត​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​នោះបាន​ពង្រឹង​ខឿន​ការពារជាតិ ម្ចាស់ការ​ក្នុងការ​បំពេញភារកិច្ច​ស្នូល​របស់ខ្លួន មានដូចជា ការងារ​ការពារ​ព្រំដែន ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ បំប៉ន​មុខជំនាញ ការចូលរួម​លើ​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​ជាតិ ព្រមទាំង​ចូលរួម​សហការ​ការពា​រ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​ផ្សេងៗ ធានា​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​គួរ​ជាទី​មោទនៈ​។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សមិទ្ធផល​ទាំងនេះ បាន​កើតឡើង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​នឹង​ឥស្សរជន​របស់​ជាតិ​ជាច្រើនរូប​ទៀត ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជា​ការចូលរួម​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មេបញ្ជាកា​រ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ហើយក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការឧបត្ថម្ភ​គាំទ្រ​របស់​ស្ថាប័នរដ្ឋ និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ជាពិសេស​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​តែម្តង​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដោយ​ប្រកាន់យក​ការសម្រេចចិត្ត​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន ជាមួយនឹង​ការ​គិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ ស្របតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​បាន​សមិទ្ធផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម