ព័ត៌មានជាតិ
តើសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ ខុសគ្នាដូចម្ដេច?
ការតាក់តែងច្បាប់ត្រូវបានរៀបចំធ្វើឡើងតាមរយៈសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ដើម្បីដាក់ជូនស្ថាប័នសភា ក្នុងការពិនិត្យ អនុម័ត និងឲ្យយោបល់ មុនពេលដែលព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើជាផ្លូវការ។ តែយ៉ាងណាក្ដី សេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ គឺមិនដូចគ្នាទេ ពោលសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ មានសមត្ថកិច្ចដាច់ដោយ ឡែកពីគ្នា។
សេចក្តីស្នើច្បាប់ គឺជាសមត្ថកិច្ចរបស់សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ក្នុងការផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់។ មុនក្លាយជាសេចក្ដីស្នើច្បាប់ ក្រុមសមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាជាហត្ថលេខី ត្រូវបើកកិច្ចប្រជុំពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន។ ក្រុមសមាជិករដ្ឋសភា ឬក្រុមសមាជិកព្រឹទ្ធសភាជាហត្ថលេខី ត្រូវធ្វើទម្រង់បែបបទផ្ញើជូនប្រធានរដ្ឋសភាជាអត្ថបទសេចក្តីស្នើច្បាប់ លិខិតស្នើសុំឲ្យរដ្ឋសភាពិនិត្យ និងអនុម័ត និងសេចក្តីថ្លែងហេតុ។
ចំពោះសេចក្តីព្រាងច្បាប់ ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាក់ព័ន្ធជាអ្នករៀបរៀងតាក់តែងលើសេចក្តីព្រាងច្បាប់។ សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនអន្តរក្រសួង ក៏ដូចជា ក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ ពិភាក្សា និងផ្លាស់ប្ដូយោបល់លើខ្លឹមសារ មុនត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ នៅពេលគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេចរួចហើយ នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា សុំការអនុម័តពីស្ថាប័នរដ្ឋសភា។
ជារួម នៅពេលសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ ប្រធានរដ្ឋសភា នឹងកោះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងការពិនិត្យ និងសម្រេច ហើយបញ្ជូនសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ឲ្យគណៈកម្មការជំនាញរបស់រដ្ឋសភាពិនិត្យខ្លឹមសារ មុនដាក់ជូនសម័យពេញអង្គរដ្ឋសភាអនុម័ត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ