Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

បានផុស

នៅ

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ បាន​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នគរបាល​នារី​ក្នុង​ផែន​ការងារ​សន្តិសុខ​ ចំនួន​៣៧​នាក់​ មក​ពី​ស្នងការ​ដ្ឋា​ន​ខេត្ត​ចំនួន​៧​ មាន​ រាជធានី​ភ្នំពេញ​,​ ខេត្តកណ្តាល​,​ ខេត្តកំពត​,​ ខេត្ត​ត្បូងឃ្មុំ​,​ ខេត្តកំពង់ចាម​,​ ខេត្តកំពង់ធំ​,​ ខេត្តក្រចេះ​ ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ “​ ការ​ពង្រឹងសមត្ថភាព​នគរបាល​ស្ត្រី​”​លើក​ទី​៦​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ បាន​មាន​ ប្រសាសន៍​ណែនាំ​ ក៏​ដូច​ជា​ចង្អុលបង្ហាញ​ដល់​សិក្ខាកាម​ ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​ ត្រងត្រាប់​ស្តាប់​គ្រូ​ឧទ្ទេសនាម​ ដើម្បី​ទទួលយក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ថ្មីៗ​ទៅ​ បង្កើន​សមត្ថភាព​ក្នុង​ការ​អនុវត្តន៍​ការងារ​ប្រចាំ​ថ្ងៃ​ និង​សម្រាប់​ការងារ​ទៅ​ថ្ងៃ​អនាគត​។

ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​គូសបញ្ជាក់​ថា​ ថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ជា​និច្ចកាល​តែងតែបាន​គិតគូរ​អំពី​ការ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ ក៏​ដូច​ជា​ជំនាញ​ដល់​នគរបាល​នារី​ ដើម្បី​មាន​សមត្ថភាព​ ចូលរួម​ដឹកនាំ​អង្គភាព​ ជា​ពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ដំឡើង​ឋានៈ​ និង​ ឋានន្តរសក្តិ​ដល់​នគរបាល​នារី​ជា​បន្តបន្ទាប់​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ជា​វគ្គ​លើក​ទី​៦​ ដែល​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៩-២០​ ខែមករា​ ឆ្នាំ​២០២១​ ហើយ​វគ្គ​នេះ​នឹង​បន្ត​រៀបចំ​ចំនួន​០១​វគ្គ​បន្ត​ ទៀត​ដល់​មន្ត្រី​នគរបាល​នារី​ទាំងអស់​ នៃ​ផែន​ការងារ​សន្តិសុខ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​៕

ប្រភព ៖ អគ្គ​ស្នងការ​​ដ្ឋាន​នគរបាល​ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

សុខភាព១៩ នាទី មុន

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន

ព័ត៌មានជាតិ៤០ នាទី មុន

មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម

សន្តិសុខសង្គម៥៥ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

Sokha Hotels

ព័ត៌មានពេញនិយម