ព័ត៌មានជាតិ
ឆ្នេរប្រណិតខេត្តកែបបញ្ចប់ការចាក់ដីបំពេញ ១០០ ភាគរយ កំពុងបន្តដាំដើមឈើនិងចាក់ខ្សាច់បន្ថែម
គម្រោងពង្រីកឆ្នេរថ្មីប្រវែង ២៧០០ ម៉ែត្រនៅខេត្តកែប បានបញ្ចប់ការចាក់ដីបំពេញ ១០០ ភាគរយ ខណៈអាជ្ញាធរកំពុងបន្តការដាំដើមឈើ និងការចាក់ខ្សាច់បន្ថែមរួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាបន្តបន្ទាប់។

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកនេះថា គម្រោងអភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០០ ម៉ែត្រនៅខេត្តកែប មកដល់ពេលនេះបានបញ្ចប់ការចាក់ដីបំពេញ ១០០% ខណៈអាជ្ញាធរកំពុងបន្តការដាំដើមឈើ និងចាក់ខ្សាច់បន្ថែមរួមទាំងការស្ថាបនាផ្លូវក្នុងគម្រោងបន្តបន្ទាប់ទៀត។

«ការចាក់ដីបំពេញបានបញ្ចប់ ១០០ ភាគរយ នៅតែការចាក់ខ្សាច់បំពេញបន្ថែម និងការដាំដើមឈើនៅលើដីចំណីឆ្នេរតែប៉ុណ្ណោះ។ ក្នុងគម្រោងត្រូវចាក់បំពេញដីចូលសមុទ្រ ៥០ ម៉ែត្រ ៥០ ម៉ែត្រទៀតដាំដើមឈើ និង ៣០ ម៉ែត្រចាក់ខ្សាច់បំពេញបន្ថែម។ ការដាំឈើនឹងចាប់ផ្ដើមនៅខែវស្សានេះ និងការស្ថាបនាផ្លូវនឹងចាប់ផ្ដើមធ្វើនៅខែប្រាំង»។
លោកបន្តថា គម្រោងពង្រីកឆ្នេរថ្មីនេះមានការគិតគូររវាងអាជ្ញាធរខេត្ត និងគណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានលោកជា សុផារ៉ា ជាប្រធានដឹកនាំ ក្នុងការកែលម្អអភិវឌ្ឍឆ្នេរថ្មីនេះ ធ្វើយ៉ាងណាឲ្យបានទាំងសោភ័ណភាព គុណភាព និងនិរន្តរភាព។

គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប ក្រោមទម្រង់កិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈលម្អសាធារណៈ និងផ្ទៃបៃតងសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ឆ្នេរកម្សាន្តថ្មីនេះមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈតាមបណ្ដោយឆ្នេរសមុទ្រមានទទឹងយ៉ាងតិចប្រវែង ៣០ មានការរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ ម៉ែត្រ។
គួរបញ្ជាក់ថា បច្នុប្បន្នខេត្តកែបមានឆ្នេរពីរកន្លែងសម្រាប់ពលរដ្ឋកម្សាន្តមួយហៅថាឆ្នេរស្រីស ដែលមានប្រវែងជាង ៣០០ ម៉ែត្រ និងឆ្នេរធម្មជាតិមួយទៀតគឺឆ្នេរអង្កោលមានប្រវែងជាង ២០០០ ម៉ែត្រ មានទីតាំងនៅស្រុកដំណាក់ចង្អើរ ដែលមិនទាន់ទទួលបានការអភិវឌ្ឍក្លាយជាឆ្នេរទេសចរពេញលេញនៅឡើយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ