Connect with us

ព័ត៌មានជាតិ

សាយ សំអាល់ ៖ សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច បង្កលក្ខណៈ​ឲ្យ​ក្រសួងបរិស្ថាន សម្រេច​បាន​សមិទ្ធផល​ជាច្រើន

បានផុស

នៅ

នេះ​ជាការ​លើកឡើង​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​ក្នុង​ឱកាស​បឋមកថា​ស្តីពី​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា ជូន​ថ្នាក់ដឹកនាំ មន្ត្រី និង​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល និង​បច្ចេកទេស​អក្សរ​សម្ងាត់​នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា វៀតណាម ចំនួន ២៣៧​នាក់ ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា កត្តា​សុខសន្តិភាព បានធ្វើអោយ​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការពឹងផ្អែក​ទាំងស្រុង​លើ​ធនធានធម្មជាតិ មក​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី​លក្ខណៈ​គ្រួសារ មកជា​ឧស្សាហកម្ម​ពឹង​លើ​គ្រឿងចក្រ និង​បញ្ញា​សិប្ប​និមិត្ត ហើយ​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​វិជ្ជមាន និង​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​។

លោក​បន្តថា សច្ចធម៌​ប្រវត្តិសាស្ត្រ និង​ដំណើរ​កម្ពុជា គឺជា​គ្រឹះ​ដែល​យើងទាំងអស់គ្នា​ក្នុងនាម​ជា​កូន​ខ្មែរ ជា​មន្ត្រីរាជការ​ស៊ីវិល ជា​នគរបាល និង​ជា​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​យល់​អោយ​ច្បាស់​ថា យើង​ចេញពី​សមុទ្រ​ឈាម គំនរ​ឆ្អឹង និង​ផេះផង់​នៃ​សង្គ្រាម ដោយសារ «​គោលនយោបាយ ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ស្ថិរភាព​នយោបាយ និង​ការឯកភាព​ជាតិ​ពេញលេញ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រហែល​៥០០​ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ របស់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​កំពុង​ឆ្ពោះទៅ​ការបើក​ទំព័រ​សករាជ​ថ្មី ជា​សង្គម​ស៊ី​វិ​ល័យ រដ្ឋ​រឹងមាំ រស់​រវើក ប្រជាជនមាន​សមត្ថភាព មានការ​រំពឹងទុក​ខ្ពស់ជាង​មុន ចង់បាន​បរិស្ថាន​ស្អាត និង​បៃតង​។

ក្រសួងបរិស្ថាន ក្នុងនាម​ជា​សេនាធិការ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​បរិស្ថាន មាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធាន​ធម្មជាតិ សម្បត្តិ​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។

លោក​បាន​សង្កត់ធ្ងន់​ថា ​ក្រសួងបរិស្ថាន មាន​វិស័យ​សំខាន់​ចំនួន​៥ ៖ ១-​អគ្គនាយកដ្ឋាន​គោលនយោបាយ​: ជា​អ្នក​គូសវាស​គោលនយោបាយ​វិស័យ​បរិស្ថាន​អោយស្រប​ទៅនឹង កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជ​រដ្ឋា​បាល​ភិ​បាល​ដើម្បី​រួមចំណែក ដល់​ការសម្រេចចិត្ត​អោយបាន​ត្រឹមត្រូវ ២-​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ :​ជា​អ្នកគាំទ្រ​ដល់​ដំណើរការ​ប្រព្រឹត្តិ​របស់​ក្រសួង កសាង​រដ្ឋបាល​ទំនើប ធានា​នូវ​ការសម្របសម្រួល​សម្ភារៈ​បច្ចេកទេស មធ្យោបាយ​ធ្វើដំណើរ ដល់​អគ្គនាយកដ្ឋាន​ផ្សេងៗ​ ៣-​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋានៈ ជា​អ្នក​លើកកម្ពស់​ជីវភាព​សហគមន៍ តាមរយៈ​ការផ្តល់​ពូជ​សត្វ ពូជ​បន្លែ និង​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ «​នាំចេញ​នៅនឹងកន្លែង​» ​ជំរុញ​អេកូ​ទេសចរណ៍​ក្នុង​សហគមន៍ «​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​ចិញ្ចឹមជីវិត​ប្រជាជន​យើង​ប្រកបដោយ​ចីរភាព​» ៤-​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​ជំរុញ​ការងារ​កំណត់​ព្រំដី ចុះបញ្ជី និង​បោះបង្គោល​ដី​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ ៥-​អគ្គនាយក​នាយកដ្ឋាន​គាំពារ​បរិស្ថាន​: ពិនិត្យ​គុណភាព​ទឹក ដី ខ្យល់ និង ការងារ​សំរាម ដោយ​ធ្វើការ​ជិត​សិទ្ធ ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​កំណត់​សេវា​ប្រមូល មធ្យោបាយ​ដឹកជញ្ជូន ការគ្រប់គ្រង​ប្រព័ន្ធ​ប្រមូល​សំរាម ទីលាន​ទុកដាក់​សំរាម បង្កលក្ខណៈ​ងាយស្រួល​ជាមួយ ម្ចាស់​អាជីវកម្ម ម្ចាស់​សិប្បកម្ម​កែច្នៃ​សំនល់​គ្រប់​ប្រភេទ និង​បងប្អូន​អេតចាយ ធ្វើយ៉ាងណា​កាត់បន្ថយ​សំណល់​អោយ​បានជា​អតិបរមា ៦-​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ផ្សព្វផ្សាយ​ឃោសនាអប់រំ លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ និង​ជំរុញ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន តាមរយៈ​រូបភាព និង វីដេអូ ស្អាត «​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​» និង «​ស្រលាញ់​ជាតិ​ស្គាល់​ទឹកដី​»​។

នៅក្នុង​ឱកាស​នោះ​ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ដឹងគុណ​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ ពិសេស​នគរបាល​ជាតិ ដែល​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ប្រកបដោយ​វីរភាព​អង់អាច​ក្លាហាន​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួមគ្នា និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ជា​បង្អែក​យ៉ាងរឹងមាំ​ក្នុងការ​រក្សា​ឱ្យបាន​នូវ​ឯករាជ្យ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយរ​បស់​សង្គមជាតិ ជាពិសេស​ការរៀបចំ​ព្រឹត្តិការ​ជាតិ​ធំៗ​ដូចជា​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​, ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​, ការរៀបចំ​ព្រឹត្តិការណ៍ ASEAN Games និង ASEAN Para Games , និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ខាងមុខ និង​ក៏ដូចជា​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ សម្រាប់​បម្រើឱ្យ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៣៩ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម