ព័ត៌មានជាតិ
មកដល់ពេលនេះ គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាង ១ម៉ឺន ៥ពាន់នាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិជាង ១ម៉ឺន ៥ពាន់នាក់ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ នេះបើតាមការឲ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។

លោក សោម សូរីដា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិចំនួន ១៥,០១៤នាក់ ដែលមកពីសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៩,៩៧៧នាក់, មកពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)ចំនួន ១,៦៧៩នាក់, មកពីអង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជាចំនួន ១៤៧នាក់ និងមកពីសមាគមនារីកម្ពុជាដើម្បីសន្តិសុខ និងអភិវឌ្ឍចំនួន ៣,២១១នាក់។

ជាមួយគ្នានេះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យនូវអ្នកសង្កេតការណ៍ជាតិចំនួន ១៥៥នាក់ទៀត។ តែយ៉ាងណាក៏ដោយ គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិនៅឡើយទេ បើគិតមកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣។
ពាក់ព័ន្ធនឹងអ្នកនយោបាយនៅក្រៅស្រុកម្នាក់ ដែលនិយាយថា លោកមិនចង់ឲ្យអ្នកសង្កេតការណ៍អន្តរជាតិ មកសង្កេតការណ៍ការបោះឆ្នោត នីតិកាលទី ៧ នៅកម្ពុជានោះទេ? ត្រូវបានអ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ ថា នេះជាសិទ្ធិបញ្ចេញមតិរបស់អ្នកនយោបាយនោះ។
លោក សោម សូរីដា បានគូសបញ្ជាក់ដែរថា ការចូលរួម ឬមិនចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ក៏ជាសិទ្ធិរបស់ពួកគេ ហើយមិនធ្វើឲ្យបះពាល់ដល់ដំណើរការ រៀបចំការបោះឆ្នោតនៅកម្ពុជាឡើយ ដែលនេះជាការកំណត់ដោយច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត។
សូមជម្រាបថា កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ