Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម​ នឹងបើកពិព័រណ៍តាមព្រំដែន​៥ថ្ងៃ ដើម្បីលើកស្ទួយផលិតផលខ្មែរ

បានផុស

នៅ

ការរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដូច្នេះថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាន​នៅតាម​មូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅ​ផ្សារគំរូ​ព្រំដែនកម្ពុជា(​ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងឱ្យមានសកម្មភាពអាជីវកម្មផុលផុសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មន្ទីរ​ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ​រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ។

តាមរយៈសេចក្តីប្រកាសនេះ ក្រសួងពាណិជ្ជកម្ម បានសូមអញ្ជើញអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់​ចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារណាត់​មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ឬមាន​គម្រោង​ពិភាក្សាការងារផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម ត្រូវបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តែងតែសម្របសម្រួលរៀបចំពិព័រណ៍ផលិតផលកម្ពុជា ជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបើកទីផ្សារកសិផលរបស់កសិករខ្មែរដែលផលិតបាន និងគោលដៅផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកផលិត និងអតិថិជន ក៏ដូចជាអ្នកវិនិយោគជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម