Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើ ឆេក វិនិយោគនៅកម្ពុជា កែច្នៃនាំចេញផលិតផលខ្មែរមានសក្ដានុពលទៅកាន់ ទីផ្សារឆេក

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​សុំ​ភាគី​ឆេក ធ្វើការ​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ធ្វើការ​កែច្នៃ​នាំចេញ​ផលិតផល​កសិកម្ម​ខ្មែរ​ដូចជា ផលិត​ផល​វារីវប្បកម្ម និង​ផលិតផល​ផ្សេងទៀត​ដែល​មាន​សក្ដានុពល​ទៅកាន់​ទីផ្សារ​ប្រទេស​ឆេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ក្នុង​ឱកាស​លោក​រដ្ឋមន្ត្រី​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ឆេក នៅ​ទីស្ដីការ​ក្រសួង។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​គណៈប្រតិភូ​ឆេក​ថា ក្រសួង​កំពុង​ត្រូវការ​ដៃគូ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​សាកលលោក។ ព្រោះថា ជា​គោលនយោបាយ ក្រសួង​ផ្ដោត​អាទិភាព​លើ​ផលិតផល​កសិកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ និង​ជំរុញ​ការ​ផលិត​ផលិតផល​មាន​គុណភាព និង​តម្លៃ​បន្ថែម​ខ្ពស់ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​គិតគូរ​ដល់​និរន្តរភាព​បរិស្ថាន Eco-Friendly។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ភាគី​ឆេ​ក​ជួយ​បញ្ជូន​គ្រូ​បណ្ដុះបណ្ដាល​មក​កម្ពុជា​ផ្ទាល់ ឬ​តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍ វគ្គ​បណ្ដុះបណ្ដាល​ខ្លី ដើម្បី​ផ្ដល់ និង​ពង្រឹង​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ​ដល់​មន្ត្រី​កសិកម្ម​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម