Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

បានផុស

នៅ

តប​តាម​ការ​អញ្ជើញ​របស់​លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ពិនិត្យមើល​ការអនុវត្ត​ផែនការ​ការងារ​នានា​ដែល​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី​៣៧ ស្ដីពី​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​ផែនការ​លំអិត​របស់​អា​ស៊ាន វិធី​និង​មធ្យោបាយ​នានា ដើម្បី​សម្រេច​បាន​នូវ​ការ​កសាង​សហគមន៍​អាស៊ាន ដោយ​ផ្អែកលើ​បរិបទ​សកលលោក​នា​ពេល​បច្ចុប្បន្ន និង​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​កំណត់​ទិសដៅ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​នឹង​ពិភាក្សា​ផងដែរ អំពី​ផែនការ​ស្តារ​សេដ្ឋកិច្ច​អាស៊ាន ក្រោយពី​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សហគមន៍​ពិភពលោក​។

ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម នឹង​ដឹកនាំ​ដំណើរការ​អាស៊ាន​នា​ឆ្នាំនេះ ក្រោម​មូលបទ “​យើង​យកចិត្តទុកដាក់​, យើង​ត្រៀមលក្ខណៈ​, យើង​រីកចម្រើន​” ជាមួយនឹង​ចំណុច​អាទិភាព​គន្លឹះ​ចំនួន​បី ដែល​ផ្តោតជាសំខាន់​ទៅលើ ទី​១, ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​យកចិត្តទុកដាក់​របស់​អាស៊ាន ទី​២, ត្រៀមលក្ខណៈ និង​សម្រប​ខ្លួន​សម្រាប់​ពេលអនាគត និង​ទី​៣, បង្កើត​ឱកាស​សម្រាប់​កាលានុវត្តភាព​របស់​ប្រជាជន​អាស៊ាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម