ព័ត៌មានជាតិ
កោះចំនួន ៧ នៅខេត្តកែប ទទួលបានការវិនិយោគបម្រើដល់វិស័យទេសចរណ៍
កោះចំនួន ៧ ក្នុងចំណោមកោះទាំង ១២ នៅខេត្តកែបទទួលបានការវិនិយោគដើម្បីបម្រើដល់វិស័យទេសចរណ៍។
ថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកែបកាលពីម្សិលមិញនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា ខេត្តកែបមានកោះចំនួន ១២ ក្នុងនោះមានកោះចំនួន ០៧ ទទួលបានគោលការណ៍វិនិយោគពីរដ្ឋាភិបាល។

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
លោកបន្តថា កោះទាំង ៧ ដែលទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាលដើម្បីវិនិយោគបម្រើដល់វិស័យទេសចរណ៍ រួមមានកោះទន្សាយ កោះពោធិ៍ កោះត្បាល់ កោះការាំង កោះស្វាយ កោះកុក និងកោះម្ទេស។
ខេត្តកែបមានកោះចំនួន ១២ ថ្មប៉ប្រះទឹក ០១ កន្លែង និងថ្មដុះស្ងួត ០១ កន្លែង។ ខេត្តជាប់សមុទ្រនៅភាគនីរតីនេះមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកសោម ពិសិដ្ឋ បានឲ្យដឹងថា កោះទន្សាយដែលទទួលបានវិនិយោគកំពុងដំណើរការអាជីវកម្ម ខណៈកោះកុក កោះស្វាយ កោះម្ទេស រដ្ឋបាលខេត្តកំពុងជំរុញអ្នកវិនិយោគអនុវត្តគម្រោងរបស់ខ្លួន។ យ៉ាងណាមិញ ក៏មានកោះមួយចំនួនដែលទទួលបានសិទ្ធិវិនិយោគរួចមិនមានសកម្មភាពអភិវឌ្ឍ ហើយរដ្ឋបាលខេត្តកំពុងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលដើម្បីបញ្ចប់ ឬដកហូតមកគ្រប់គ្រងវិញ។
នៅក្នុងរយៈពេល ៥ ឆ្នាំ ខេត្តកែបទទួលបានគម្រោងវិយោគផ្សេងៗដូចជា គម្រោងសាងសង់ផ្សារដំណាក់ចង្អើរថ្មី, គម្រោងសាងសង់ផ្សាររាត្រី, គម្រោងសាងសង់ចំណតជលយាន្ត (កំពង់ផែសេះស), សាងសង់មណ្ឌលកម្សាន្ត និងអភិវឌ្ឍន៍បរិវេណឆ្នេរ, គម្រោងខ្សែរ៉ក ZIP LINE ចំណតជលយានទេសចរណ៍ និងអនាម័យឆ្នេរចាក់ខ្សាច់ថ្មី និងការវិនិយោគបង្កើតទីក្រុងរណបជាប់ឆ្នេរសមុទ្រជាដើម។
បើតាមលោកអភិបាលខេត្ត ក្រៅពីគម្រោងវិនិយោគជាច្រើននៅក្នុងខេត្តកែប រាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អភិវឌ្ឍតំបន់ការពារធនធានធម្មជាតិឧទ្យានជាតិកែបជាអេកូទេសចរណ៍ខ្នាតតូច ដោយឲ្យមិនប៉ះពាល់ដល់ធនធានធម្មជាតិនៅទីនោះទេ។
បើតាមមន្ទីរទេសចរណ៍ខេត្តកែប នៅខេត្តកែបមានតំបន់ទេសចរណ៍សរុបចំនួន ៣៥ កន្លែង។ ខេត្តមានសណ្ឋាគារចំនួន ១៧ កន្លែង ផ្ទះសំណាក់ ៥៨ កន្លែង បឹងហ្គាឡូរីសតចំនួន ២១ កន្លែង ដើម្បីបម្រើការស្នាក់នៅរបស់ភ្ញៀវទេសចរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ