Connect with us

ព័ត៌មានជាតិ

​ខេត្ត​កែប​មាន​កន្លែង​ទេសចរណ៍​ពិសេស​មួយ​គឺ​បន្ទាយ​ប្រណាំងសេះ មាន​លើក​ដំបូង​នៅ​កម្ពុជា​

បានផុស

នៅ

លោក សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កែបបាន​អះអាង​ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងខិតខំ​ជំរុញ​ការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យបន្ទាយប្រណាំងសេះដែលស្ថិតនៅក្នុងភូមិសាស្រ្តភ្នំវល្លិក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀតដល់ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្និសីទ​ «ភាព​ជោគជ័យ​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លង​មក​របស់​រដ្ឋបាល​ខេត្ត​កែប​» លោក សោម​ ពិ​សិដ្ឋ​ បាន​គូស​បញ្ជាក់​ថា ​អ្វី​ដែល​ខេត្ត​កែប​មាន​លក្ខណៈ​ពិសេសខ្លាំងហើយ​រាជធានី-ខេត្ត​ដទៃមួយ​ចំនួន​មិន​អាច​មាន​ដូច​នោះ​គឺនៅ​ក្នុង​ខេត្ត​កែប​មាន​បន្ទាយ​ប្រណាំងសេះ ការ​បង្កាត់​ពូជ​គោ​រ៉ាម៉ាន់ ព្រម​ទាំង​មាន​សេះ​ប្រណាំងនៅភ្នំវល្លិ​។ មិនតែប៉ុណ្ណោះ នៅ​ក្នុងភូមិសាស្រ្តតំបន់ប្រណាំងសេះក៏​មាន​ការ​ចិញ្ចឹម​គោបង្កាត់​ពូជ​រ៉ាម៉ាន់​ ដែល​​អាច​លក់​ចេញ​បាន​ក្នុងមួយក្បាល​តម្លៃដល់ ១០​ម៉ឺន​ដុល្លារ។

ត្រង់​ចំណុច​នេះ លោកអភិបាល​ខេត្ត​​បាន​បន្ត​ថា «អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​ខេត្ត គឺ​ធ្វើ​យ៉ាង​ណា​​រុញ​ច្រាន​​វិស័យ​​ទេសចរណ៍​​​ឱ្យ​ទៅ​ដល់​តំបន់​ដែល​ធ្លាប់​មាន​សង្គ្រាមដូចជា​នៅ​តំបន់​​ភ្នំ​វល្លិ​នេះ​តែ​ម្តង»។

លោក សោម ពិសិដ្ឋ បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​​តំបន់​ប្រណាំង​សេះ​​​ភ្នំវល្លិមាន​ការ​តភ្ជាប់​បណ្ដាញ​ផ្លូវ​ធំ​ៗ ដែល​ជា​គម្រោង​​របស់​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន អនុវត្តន៍​ដោយ​រដ្ឋបាល​ខេត្ត​កំពតតភ្ជាប់​មក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប។

គួរបញ្ជាក់ផងថា ក្រៅតែពីតំបន់ប្រណាំងសេះតំបន់ភ្នំវល្លិ បាន​ក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាហូរហែមកហើយ។ លើសពីនេះទៀត គឺ​ផ្នួររបស់ជនបរទេសទាំង ៣ ដែល​មាន​ជនជាតិបារាំង អង់គ្លេស និងអូស្រ្តាលី​ ដែល​ស្ថិតនៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុក​ដំណាក់ចង្អើរ ព្រមទាំងចម្ការម្រេច ចម្ការទុរេន និងចម្ការស្វាយ ក៏បាន​ក្លាយ​ជាតំបន់​ទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាទេសភាពដ៏ស្រស់ត្រកាលយ៉ាងច្រើនកុះករផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៤៣ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម