Connect with us

ព័ត៌មានជាតិ

ចំណាំ​ទុក ទីតាំង​បន្ទប់ទឹក​សាធារណៈ​ទាំង ១២ កន្លែង​នៅរាជធានីភ្នំពេញ ចូល​មិនតម្រូវឲ្យបង់ប្រាក់ទេ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបានពង្រាយ បង្គន់អនាម័យ នៅតាមទីសាធារណៈនានាចំនួន១២កន្លែង។ ការ​ពង្រាយ​តាម​តំបន់សំខាន់ៗ ជាពិសេស​នៅតាមបណ្ដាសួនច្បារនានា ធ្វើយ៉ាងណាឱ្យបរិស្ថាន​មាន​លក្ខណៈល្អប្រសើរ ចៀសវាង​ការ​បន្ទោរ​បង់ពាសវាលពាសកាល​ បង្កើត​រូបភាព​អាក្រក់​ដល់​មុខមាត់​រាជធានី​ភ្នំពេញ។

ទីតាំង​បន្ទប់ទឹកសាធារណៈ​ទាំំង ១២​ កន្លែងមាន​៖

១/ នៅមុខវត្តបទុមវត្តីមានចំនួនពីរកន្លែង
២/ សួនកុមារចំនួន១០បង្គន់
៣/ សួនក្រមង៉ុយចំនួន១០បង្គន់
៤/ នៅតំបន់កំពង់ដអរិយក្សត្រចំនួន១៨បង្គន់
៥/ នៅខាងលិចរង្វង់មូលសម្ដេចជួនណាត ៦បង្គន់
៦/ នៅបញ្ជរទេសចរណ៍ចំនួន២០បង្គន់
៧/ នៅសួនច្បារក្រសួងការពារជាតិ ចំនួន៦បង្គន់
៨/ នៅសួនច្បារវត្តភ្នំចំនួន ១០បង្គន់
៩/ នៅបេនឡានក្រុងឬទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវចំនួន ១៥បង្គន់
១០/ នៅសួនព្រះនាងប្រាជ្ញាបារមីចំនួន១៥បង្គន់
១១/ នៅទីលានប្រជាធិបតេយ្យចាស់ចំនួន៦បង្គន់
១២/ នៅក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូនជាប់នឹងស្ថានទូតអាមេរិកជាមួយនិងសួនច្បារយាយពេញចំនួន២ បង្គន់ ដែលបង្គន់ទាំងនេះមានលក្ខណៈទំនើបនិងមានអនាម័យ។

គួរ​បញ្ជាក់​ថា បង្គន់អនាម័យនៅទីសាធារណៈទាំងអស់នេះ គឺស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយអ្នកចូលបង្គន់ទាំងនេះ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម