Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងសាងសង់ខឿនច្រាំង​ទន្លេដើម្បីការពារបាក់ដី​ និងជាសោភ័ណភាព

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងសាងសង់ខឿនច្រាំងតាមមាត់ទន្លេសេកុងប្រវែងជាង៣០០ម៉ែត្រជាសមិទ្ធផលថ្មី ចាប់ពីចំណុចស្ពានសេកុង ទៅដល់ចំណុចស្ពានស្រែពោធិ ក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដើម្បីការពារកុំឱ្យដីបាក់ និងសម្រាប់ជាទីកន្លែងកម្សាន្ដរបស់ភ្ញៀវទេសចរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ កុសល អភិបាលក្រុងមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលអាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាឡើងទៅតាមផែនការ សម្រាប់ទប់ការពារកុំឱ្យទឹកហូរច្រោះបាក់ដីតាមជួរមាត់ទន្លេ ដែលបង្កផលប៉ះពាល់ដល់ថ្នល់ជាតិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងក្រុង។

លោកអភិបាលក្រុងបន្តថា សមិទ្ធផលថ្មីនេះយើងអាចដាក់បញ្ចូលក្នុងសូចនាករមួយបន្ថែមសម្រាប់ធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខ ព្រោះធ្វើឱ្យទីរួមខេត្តមានសោភណ្ឌភាព និងជួយជាផលប្រយោជន៍ផ្សេងៗបានច្រើនទៀត អាចនិយាយបានថា យើងមានលទ្ធភាពងាយស្រួលនៅពេលច្រាំងទន្លេធ្វើរួចរាល់ អាចឱ្យប្រជាអ្នកនេសាទឬក៏តាមបណ្តាខេត្តនានានៅតាមដងទន្លេមកទីក្រុងមានកន្លែងចុះចត មានកន្លែងឡើង យើងអាចការពារទាំងការបាក់ដី អាចបង្កើន​សោភណ្ឌភាព និងបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរឱ្យមានទីតាំងលំហែរបានច្រើន នេះគឺជាផែនការការរបស់ខេត្តដែលបន្តធ្វើគិតគូវែងឆ្ងាយ និងក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានចាត់ទុកថា យុទ្ធសាស្ត្រនេះពិតជាបានផ្តល់អទិភាពឱ្យបងប្អូនប្រជាពលរដ្ឋយើងមានកន្លែងលេងកំសាន្ដ ហាត់ប្រាណ អង្គុយលំហែរកាយប្រកបដោយសុវត្ថិភាពនៅក្នុងខេត្តបានយ៉ាងល្អប្រសើរ ។

លោកបន្តថា កន្លងមកខេត្តសាងសង់ច្រាំងទន្លេនេះបានជាង៦០០ម៉ែត្ររួចមកហើយ ចាប់ពីកំពុងផែទៅដល់ចំណុចស្ពានព្រះរាជដំណាក់ នេះហើយជាសមិទ្ធផលដែលប្រជាពលរដ្ឋយើងកំពុងចង់បានបន្តទៀត អញ្ចឹងប្រជាពលរដ្ឋទាំងអស់គាត់សប្បាយចិត្តនឹងសមិទ្ធផលនេះ ហើយការពារច្រាំងទន្លេនឹងបានមួយរយភាគរយមិនអាចបាក់ទៅទៀតទេ ហើយនឹងការពារមានផ្លូវមានអីយើងអាចការពារបានទាំងអស់សម្រាប់ច្រាំងទន្លេនេះ។

លោក ថេ សីហា អ្នកទទួលការងារសាងសង់បានបញ្ជាក់ថា សំណង់នេះពិតជាមានភាពរឹងមាំព្រោះក្រុមការងារអនុវត្តការសាងសង់ទៅតាមគំរូប្លង់ត្រឹមត្រូវ មានជម្រាលផង និងបើកមុខចេញពីចំណុចច្រាំងចាស់ប្រវែង១៥ម៉ែត្របន្ថែមទៀត  ប្រកបដោយលក្ខណបច្ចេកទេសដើម្បីធ្វើឱ្យសំណង់នេះមានគុណភាព។

សូមបញ្ជាក់ថា ខឿនច្រាំងតាមមាត់ទន្លេសេកុងដែលសាងសង់ថ្មីនេះ មានប្រវែង៣៥៥ម៉ែត្រ បានចាប់ផ្តើមស្ថាបនាឡើងនៅដើមខែកុម្ភៈ ហើយគ្រោងបញ្ជាប់សកម្មភាពសាងសង់នៅចុងឆ្នាំ២០២៣ ទៅតាមផែនការដែលបានគ្រោងទុក៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម