Connect with us

ព័ត៌មានជាតិ

ត្រៀម​បើកការដ្ឋាន​ ស្ថាបនា​ផ្លូវ​ខេត្ត​មួយ​ខ្សែទៅច្រកទ្វារព្រំដែន​​ប្រទេសវៀតណាម

បានផុស

នៅ

កំណាត់ផ្លូវខេត្ត​លេខ ៣១២ ដែល​មានប្រវែងសរុប ២៨,៣៧ គ.ម ត្រៀម​នឹង​បើកការដ្ឋាន​សាងសង់​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

កាលពីម្សិលមិញនេះ​ មន្រ្តី​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បាន​រៀបចំកិច្ចប្រជុំពីការ​រៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុល ថែទាំកំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-ករគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧ គ.ម ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោង​ស្ថាបនា​ផ្លូវ​នេះ គ្រោងនឹងប្រារព្ធឡើងនៅសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម