Connect with us

ព័ត៌មានអន្ដរជាតិ

ការផ្ទុះខ្លាំងក្លាក្នុងទីក្រុង ម៉ាឌ្រីដ ស្លាប់មនុស្ស៣នាក់និងច្រើននាក់រងរបួស

បានផុស

នៅ

មនុស្សយ៉ាងតិច៣នាក់បានស្លាប់បន្ទាប់ពីការផ្ទុះមួយ ដែលបណ្តាលឲ្យអគារមួយផ្នែកត្រូវបាក់រលំនៅកណ្តាលរាជធានីម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីបាននិយាយថា មនុស្សទីបួនបានបាត់ខ្លួននិងជាច្រើននាក់ទៀតរងរបួស។

មន្ត្រីក្រុងនិយាយថា ការផ្ទុះដែលបានបំផ្លាញអគារកម្ពស់៤ជាន់មួយនេះ គឺបណ្តាលមកពីការលេចធ្លាយឧស្ម័ន។

លោកអភិបាលក្រុង José Luis Martínez Almeida បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការផ្ទុះនោះថា អគ្គិភ័យកំពុងឆាបឆេះនៅខាងក្នុងអគារដែលជាកម្មសិទ្ធិរបស់វិហារកាតូលិក។

ការផ្ទុះនេះបានកើតឡើងភ្លាមៗមុនម៉ោង៣រសៀល (ម៉ោងនៅអេស្ប៉ាញ) នៅពេលដែលកម្មករហ្គាស កំពុងជួសជុលឡចំហាយមួយនៅខាងក្រោយអគារកណ្តាលតំបន់ Puerta de Toledo នៃទីក្រុង ម៉ាឌ្រីដ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ស្ត្រីអាយុ៨៥ឆ្នាំម្នាក់ដែលធ្វើដំណើរឆ្លងកាត់និងបុរសពីរនាក់បានស្លាប់ខណៈបុរសទី៣ ដែលកំពុងធ្វើការនៅឡចំហាយបានបាត់ខ្លួន។ យោងតាមមន្រ្តីបានឲ្យដឹងថា អ្នករងរបួសម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម